វិថីលក់ម្ហូបអាហានៅកំពត បានបើកសម្ពោធជាផ្លូវការហើយ
- 2019-12-19 04:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិថីលក់ម្ហូបអាហានៅកំពត បានបើកសម្ពោធជាផ្លូវការហើយ
ចន្លោះមិនឃើញ
ក្រោយកិច្ចសហការខិតខំរៀបចំឱ្យមាន «វិថីលក់ម្ហូបអាហារ ឬហៅថា Food Street» តាំងដើមទីរួចមក ក្រសួងទេសចរណ៍ បានបើកសម្ពោធវិថីលក់ម្ហូបអាហារនេះលើកដំបូង ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមជាមួយមន្ត្រីរាជការ អាជីវករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងអធិកអធម ដែលស្ថិតនៅតាមបណ្ដោយសួន ក្បែរផ្សារក្រណាត់។ ពិធីសម្ភោធនេះធ្វើឡើងកាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។