១០​សន្លឹក ឈុត​ក្រៅ​ឆាករឿងកប៉ាល់ "Titanic" អ្នក​មិន​ធ្លាប់​ឃើញ​ពី​មុន!

  • 2019-12-19 03:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ទស្សនា ខ្សែភាពយន្ត​ដ៏​ល្បី​ទូទាំង​ពិភពលោក រឿង «កប៉ាល់​ទីតានិច» ហើយ​មើល​ទៅ។ វា​ជា​ខ្សែ​ភាពយន្ត ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ពិត ដោយ​និយាយ​ពី​ហេតុការណ៍​លិច​កប៉ាល់​យក្ស «RMS Titanic» ទៅ​ក្នុង​ទឹក​សមុទ្រ​ត្រជាក់ នៅ​តំបន់​អាត្លង់ទិច​ខាង​ជើង នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩១២ ដែល​បាន​សម្លាប់​មនុស្ស រហូត​ដល់​ទៅ​ជាង ១ ៥០០​នាក់។

កប៉ាល់​យក្ស «RMS Titanic» មុន​ពេល​លិច
រឿង «កប៉ាល់​ទីតានិច» ឬ «Titanic» នេះ ត្រូវ​បាន​បញ្ចេញ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ដឹក​នាំ​សម្តែង ដោយ​លោក James Cameron ខណៈ​តារា​សម្តែង សញ្ជាតិ​អាមេរិក វ័យ​៤១​ឆ្នាំ Leonardo DiCaprio ជា​តួ​ឯក​ប្រុស និង តារា​ចម្រៀង និង​សម្តែង​ស្រី សញ្ជាតិ​អង់គ្លេស វ័យ​៤១​ឆ្នាំ Kate Winslet ជា​តួ​ឯក​ស្រី។

នៅ​ក្នុង​ថ្ងៃ​នេះ សូម​នាំ​អារម្មណ៍​ប្រិយមិត្ត មក​ទស្សនា​ឈុត​ក្រៅ​ឆាក នៃ​រឿង «កប៉ាល់​ទីតានិច» វិញ​ម្តង៖

១) ឈុត​មនោសញ្ចេតនា​រវាង​តួ​ឯក​ប្រុស Jack (Leonardo DiCaprio) និង​តួ​ឯក​ស្រី Rose (Kate Winslet) ឈរ​នៅ​លើ​ក្បាល​កប៉ាល់ (អ្នក​ដឹក​នាំ​រឿង James Cameron ឈរ​ក្បែរ​នោះ​ដែរ)

២) ឈុត​លិច​កប៉ាល់ និង​ធ្លាក់​អ្នក​ដំណើរ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ (មាន​ពូក​ដ៏​ធំ​រង់ចាំ​ទ្រ​នៅ​ខាង​ក្រោម)

៣) នេះ​គឺ​ជា​កប៉ាល់​ទីតានិច ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ខ្សែភាពយន្ត

៤) រូប​ថត​នេះ​បង្ហាញ​ថា តួ​អង្គ​ស្រី Rose កំពុង​ភ្លេច​ចរិត​បែប​រម្យទម នៅ​ក្នុង​ខ្សែ​ភាពយន្ត

៥) ឈុត​តួ​ស្រី Rose ស្ទើរ​តែ​ធ្លាក់​ពី​លើ​កប៉ាល់ (កម្ពស់​មិន​ដល់​១​ម៉ែត្រ)

៦) ឈុត​តួ​ស្រី Rose ព្យាយាម​ជួយ​សង្គ្រោះ តួ​ប្រុស Jack

៧) ឈុត​ក្រោយ​ពេល​អ្នក​ដំណើរ​លោត​ចុះ​ពី​លើ​កប៉ាល់

៨) អ្នក​ដឹក​នាំ​រឿង James Cameron

៩) រូបភាព​នេះ​បង្ហាញ​ថា បន្ទះ​ក្ដារ​នេះ​មិន​ត្រឹម​តែ​អាច​ផ្ទុក Jack និង Rose បាន​ទេ តែ​អាច​ផ្ទុក​អ្នក​ដឹក​នាំ​រឿង James Cameron ទៀត​ផង (ប៉ុន្តែ​តួ​ប្រុស Jack មិន​ព្រម​ឡើង សុខ​ចិត្ត​រងា​ស្លាប់​ក្នុង​ទឹក​សមុទ្រ​ទៅ​វិញ)

១០) តួ​អង្គ​ជំនួស Rose ក្នុង​ឈុត​គ្រោះថ្នាក់

ប្រភព៖ Brightside ប្រែសម្រួល ៖ សេង ឡុង

អត្ថបទថ្មី
;