រូបថត Ronaldo ហក់ទែតបាល់ត្រូវគេកាត់-តឡើងល្បីមានគ្រប់ប្លង់

  • 2019-12-20 02:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​នាសប្ដាហ៍ទី ១៧ នេះនៅលីគកំពូលអ៊ីតាលីរវាង​ក្រុម​ Juventus ប៉ះ​ក្រុម Sampdoria ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​នៅ​ក្រៅដី​។ ២ គ្រាប់នេះរកបានដោយកីឡាករឆ្នើម​ Paulo Dybala កើតចេញពីការទាត់កាប់ចានមួយជើង និង Cristiano Ronaldo ហក់ទែតចូលទីយ៉ាងស្អាត។

ប៉ុន្តែក្រោយមករូបមួយសន្លឹកដែលហក់បានខ្ពស់នោះ​ ត្រូវបានអ្នកជំនាញខាងឌីហ្សាញយកួតៅកាត់-ត មានគ្រប់ប្លង់តែម្តង ធ្វើឲ្យវាក្លាយជារូបភាពល្បីមួយរំពច។ ទស្សនារូបភាពខាងក្រោមនេះ៖

ហេ! ប្រាឌឺ How are you?
Look! What is this?
ក្រុមហ៊ុនអាកាសចរ CR7
ប៊ិះនឹងបំបែកកំណត់ត្រាចាស់ ៦ ម៉ែត្រ តែ CR7 លោតទាក់ជើងបន្តិច ហាហា!
លោតប៉ុណ្ណឹងហើយ មិនខ្ពស់ទៀត ហី?
CR7 លោតផុតប៉មទ្រេតនៅអ៊ីតាលី
ហេឡូ! ណេលអា៊មស្រ្ដង What are doing here?
បែកធ្លាយស្បែកជើង CR7 មានបំពាក់រឺស័រ
នេះរូបភាពហ្ស៊ីន /ប្រភព៖ Goal

ជម្រាបជូនថា Juventus យកបាន ៣ ពិន្ទុបន្ថែមបន្តឈរកំពូលតារាងមាន ៤២ ពិន្ទុលើស Inter (៣៩ ពិន្ទុ) ចំណែក Lazio ឈរលេខ ៣ មាន ៣៦ ពិន្ទុ៕

អត្ថបទទាក់ទង៖

ប្រភព៖ facebook ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;