ស្ពាន​ថ្ម​ចាស់​នៅ​ខេត្ត​បាត់​ដំបង នឹង​មិន​ត្រូវ​បាន​កម្ទេច​ចោល​ឡើយ

  • 2019-12-20 03:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ជម្រាប​ជូន​ដល់​បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង មេត្តា​ជ្រាបថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើសេចក្តីជូនដំណឹង ស្តីពី​ការ​ហាម​ឃាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់ស្ពានថ្មចាស់ទាំងមធ្យោបាយធ្វើដំណើរ និងថ្មើរជើង ដោយ​សារ​ស្ពាន​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បែក​ប្រេះ​ស្រាំ​ខ្លាំង ។

ចំពោះ​មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះត្រួតពិនិត្យហើយ និងរកថវិកាដើម្បីជួសជុល ថែទាំ​ស្ពាន​ថ្មចាស់នេះ។ មួយ​វិញ​ទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អំពាវនាវសប្បុរស់ជនក្នុងស្រុករបស់យើង ក្នុង​ការ​សាងសង់​ស្ពាន​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ក្បែរស្ពានថ្មចាស់ ដែលមានរចនាបទប្រហាក់ប្រហែលគ្នា ដើម្បី​ជួយ​សម្រួល​ការចរាចរណ៍​ទាំង​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ ។

ដូច​នេះ រដ្ឋបាលខេត្តបាត់ដំបង មាន​ជំហរ​ក្នុង​ការ​អភិរក្ស​ស្ពាន​ថ្មចាស់​ដែល​ជាស្ពាន​បុរាណ​មួយ​នេះ​ឱ្យ​នៅ​គង់​វង្ស អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្មណ៍៕

អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទថ្មី
;