កម្ពុជា-វៀតណាម នឹងបើក​ច្រក​ទ្វា​អន្តរជាតិ​ថ្មី​មួយ​បន្ថែម​ទៀត

  • 2019-12-24 02:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិ ម៉ឺន ជ័យ-តឹន ណាម ដែល​គ្រោង​នឹង​បើក​ថ្មី កាល​ពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ​លោក សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏​បា​នអញ្ជើញចុះពិនិត្យសភាពការណ៍ ជាមួយ​ភាគីវៀតណាម ពី​រចនាសម្ព័ន្ធតភ្ជាប់ រួមមានផ្លូវ ទី​បញ្ជាការ​កងកម្លាំងការពារព្រំដែនច្រកទ្វារអន្តរជាតិ និងពិភាក្សានីតិវិធី ស្នើសុំទៅក្រសួងការ​បរទេស ក្រសួងមហាផ្ទៃ របស់ភាគីទាំងសងខាង ដើម្បីឯកភាពគ្នាកំណត់ការបរិច្ឆេទប្រកាសជាផ្លូវការ ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិ ម៉ឺន ជ័យ-តឹន ណាម។

លោក​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ការ​ប្រកាស​ជា​ផ្លូវ​ការ ច្រក​ទ្វារព្រំដែនអន្តរជាតិ ម៉ឺន ជ័យ - តឹន ណាម ដោយសាររដ្ឋាភិបាលវៀតណាម ថ្មី​នេះ​កាល​ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ បានចេញអនុក្រឹត្យជាផ្លូវការ ប្រកាសតម្លើងច្រកទ្វារ តឹន ប៊ិន ទៅជាច្រកទ្វារអន្តរជាតិ ម៉ឺន ជ័យ របស់​កម្ពុជា ជាប់​នឹង​ខេត្ត​ព្រៃវែង ហើយ​ប្តូរឈ្មោះ ច្រក​ទ្វារ តឹន ប៊ិន ទៅជាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ តឹន ណាម។

ស្របពេលជាមួយគ្នានេះដែរ ភាគីខាងវៀតណាម ក៏​បាន​អញ្ជើញ​ប្រតិភូ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ឲ្យចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីបញ្ជាការកងកម្លាំងច្រកទ្វារព្រំដែន តឹន ណាម ដែល​ខាង​ភាគីវៀតណាម បានសាងសង់រួចរាល់ហើយ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;