វីដេអូត្រជាក់ភ្នែក បង្ហាញពីសម្រស់ធម្មជាតិតំបន់អេកូទេសចរណ៍ជីផាត
- 2019-12-24 04:02:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូត្រជាក់ភ្នែក បង្ហាញពីសម្រស់ធម្មជាតិតំបន់អេកូទេសចរណ៍ជីផាត
ចន្លោះមិនឃើញ
ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ប៉ែកនិរតីនៃប្រទេសកម្ពុជា តំបន់អេកូទេសចរណ៍ជីផាត ជារមណីយដ្ឋានធម្មជាតិចម្រុះ ដែលអាចទស្សនាបានសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។
ដើម្បីអាចទៅទស្សនាសហគមន៍អេកូទេសចរណ៍ជីផាត យើងអាចធ្វើដំណើរចេញពីស្ពានអណ្ដូងទឹក ឆ្ពោះត្រង់តាមផ្លូវលំ ចម្ងាយជាង ១៧គីឡូម៉ែត្រ ដោយមធ្យោបាយផ្ទាល់ខ្លួន ឬតាមរយៈទូកសហគមន៍ ជិះកាត់តាមពាមសមុទ្រ ដែលមានទេសភាពយ៉ាងស្រស់ត្រកាល។
អ្វីដែលកាន់តែពិសេស គឺសហគមន៍ទេសចរ បានរៀបចំជាផ្ទះស្នាក់ និងបឹងកាឡូ ដែលប្រកបដោយសុវត្ថិភាពជូនភ្ញៀវទេសចរផងដែរ។ ចំពោះម្ហូបទៀតសោត ក៏សហគមន៍មានចុងភៅចម្អិនជូនដែរ។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូត្រជាក់ភ្នែក ពីកម្មវិធី ផ្លូវទៅស្រុក វគ្គ៣ ដូចខាងក្រោម៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនគារអេស៊ីលីដា ភីអិលស៊ី និងគាំទ្រដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza។ ផ្លូវទៅស្រុក វគ្គ៣ ក៏ទទួលការគាំទ្រ ពីនាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ នៃក្រសួងទេសចរណ៍ផងដែរ៕