សម្តេច ហ៊ុន សែន បញ្ជាក់​រឿងស្ពានថ្មចាស់នៅខេត្តបាត់ដំបង

  • 2019-12-26 03:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយមានការភ្ញាក់ផ្អើលរឿងវាយវាយស្ពានថ្មចាស់សម័យបារាំង​នៅខេត្តបាត់ដំបង សម្តេច ហ៊ុន សែន បញ្ជាក់ថា ស្ពាននេះ​មិនត្រូវវាយចោលឡើយ ពោលគឺ​បន្តអភិរក្ស​ដដែល។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៩ សម្តេច​ពន្យល់យ៉ាងដូច្នេះថា៖ «**អ្វីដែលបន្សល់ទុកលើសពី ៥០ឆ្នាំទៅ គឺខិតខំរក្សា អាហ្នឹង​ក្លាយជាសមិទ្ធផល ហើយអានោះ (ស្ពានថ្មចាស់) ជាង ១០០ឆ្នាំ រឿងអីទៅវ៉ៃ ខិតខំ​រក្សា​វា ជួសជុលធ្វើម៉េចទប់កុំឱ្យវាបាក់**»។
ស្ពាន​ថ្មចាស់នៅខេត្តបាត់ដំបង (រូបថត៖ ហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង)

សម្តេចបន្ថែមថា៖ «អាជ្ញាធរ​ខេត្ត​បាត់ដំបង គ្រាន់តែដើម្បីចៀសវាង​គ្រោះថ្នាក់​ប្រជាពលរដ្ឋ គឺធ្វើយ៉ាងម៉េចកុំឱ្យប្រជាពលរដ្ឋឆ្លងកាត់អាហ្នឹងទៀត។ ប៉ុន្តែ​ជំនួស​មកវិញយើងត្រូវ​រក​វិធី​ធ្វើស្ពានបន្ថែម​នៅកន្លែងនោះ មិនមែនជាការវ៉ៃចោលទេ»៕

ចុចអាន​បន្ថែម៖ ស្ពាន​ថ្ម​ចាស់​នៅ​ខេត្ត​បាត់​ដំបង នឹង​មិន​ត្រូវ​បាន​កម្ទេច​ចោល​ឡើយ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;