វីដេអូ៖ Salah អូសបាល់ដាច់​អ្នកចាំទី Leicester តាំងពីលើដំបូលទូក តែស៊ុតបែបនេះទៅវិញ

  • 2019-12-27 02:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហង្សក្រហម Liverpool បាន​បំបាក់ម្ចាស់ផ្ទះ Leicester City ដោយលទ្ធផល ៤-០ នៅ Premier League សប្តាហ៍ទី១៩ យប់មិញនេះ។ ៤គ្រាប់នេះធ្វើបាន​ដោយ Roberto Firmino ២គ្រាប់, James Milner ១គ្រាប់ និង​ Trent Alexander-Arnold ១គ្រាប់។

Mohamed Salah ក៏មានឱកាសស៊ុតដែរតែធ្វើមិនបានសម្រេច ហើយ​អ្វីដែល​គួរឱ្យសោកស្តាយនោះ រូបគេបានអូសបាល់ដាច់អ្នកចាំទីតាំងពីលើដំបូលទូកទៅហើយ ប៉ុន្តែនៅតែស៊ុតមិនចូល។ ការស៊ុតប៉ះសំណាញ់ទីខាងក្រៅនេះ ក៏ធ្វើឱ្យលោក Jurgen Klopp បង្ហាញការខឹងសម្បារផងដែរ។

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

សូមជម្រាបថា គិតត្រឹមសប្តាហ៍ទី១៩ Liverpool បន្តនាំមុខក្នុងតារាងមាន ៥២ពិន្ទុ ហើយនៅសល់១ប្រកួតក្នុងដៃទៀតផង ខណៈ Leicester លេខ២ មាន ២៩ពិន្ទុ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;