ខណ្ឌ​ពោធិ៍សែនជ័យ និង​ស្រុកពញាឮ នឹង​មាន​រោងចក្រ​ផលិត​បន្ទះសូឡា

  • 2019-12-27 06:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​ នៅថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ​ជូនដល់​ក្រុមហ៊ុន២ លើគម្រោង​បង្កើតរោងចក្រ​ផលិត និង​ផ្គុំដំឡើង​បន្ទះ​សូឡា ដូចខាងក្រោម៖

១. “ET SOLAR TECHNOLOGY (CAMBODIA) CO., LTD”៖ ទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៨កន្លែង។

២. “JINTEK PHOTOVOLTAIC TECHNOLOGY CO., LTD”៖ ទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨៨កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;