ភ្ញៀវទេសចរជាតិ-អន្តរជាតិ​ ទៅ​លេង​សៀមរាប​ក្នុង​ថ្ងៃឆ្លងឆ្នាំ​សាកល កើនឡើង ៤,៣៣%

  • 2020-01-02 02:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបប្រមាណជា ២៩៦ ៣២២នាក់ បានចូលមកទស្សនាខេត្តសៀមរាប ក្នុង​ថ្ងៃឆ្លងឆ្នាំសាកល ដែលមានការកើនឡើង ៤,៣៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែល​មានចំនួន ២៨៤ ០៣១នាក់ នេះ​បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប។

រូបភាព៖ ក្រសួងទេសចរណ៍
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងទៀតថា ក្នុង​ចំណោម​ភ្ញៀវ​ជិត ៣០ម៉ឺននាក់ នោះ​គឺមានភ្ញៀងទេសចរអន្តរជាតិចំនួន ២៦ ៣២២នាក់ មាន​ការ​ថយចុះ ២២,៦៥% បើប្របៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។ ភ្ញៀវជាតិមានចំនួនប្រមាណជា ២៧ម៉ឺននាក់ គឺមានការកើនឡើងប្រមាណ ៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តសៀមរាប គឺបានរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូល​រួមកម្សាន្តចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២០ នៅសួនច្បារព្រះរាជដំណាក់ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅសួនច្បារព្រះរាជដំណាក់ ដែល​មាន​រៀប​ចំតុប​តែងភ្លើងលម្អ របាំ-តន្ត្រីបុរាណ សម័យ ការដាក់លក់ផលិតផល និងអាហារ។ ព្រមទាំងពិធីរាប់ថយក្រោយ (Countdown) ឆ្លង​ឆ្នាំ​២០១៩ ចូល​ឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ ដោយមានអុជកាំជ្រួចអបអរសាទរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;