វៀតណាមមានអ្នកចាំទីម្នាក់សូម្បីគ្រូក៏អះអាងថា អាចលេងឲ្យ Chelsea បាន

  • 2020-01-02 04:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូបង្វឹកក្លឹបសារធារណៈរដ្ឋឆែក Slovan Liberec លោក Jindrich Trpisovsky បានអះអាងនិងលើកសរសើរថា អ្នកចាំទីកូនកាត់វៀតណាម-ឆែកមានសមត្ថភាពគ្រប់គ្រាន់ក្រោយពីរូបគេអាចសង្រ្គោះបាល់ជាច្រើនដងនៅលីគ ។

Filip Nguyen
លោកបន្ថែមថា Filip Nguyen អាចលេងនៅ Chelsea បាន។ រូបគេជួយឲ្យក្រុមឈ្នះគូប្រជែង ៣-០ កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែបច្ចុប្បន្នក្រុមធ្លាប់ជោគជ័យមួយដែរក្នុងលីគឆែក នៅឈរលេខ ៩ មាន ២៧ ពិន្ទុក្រោយលេង ៥ ប្រកួតចុងក្រោយចាញ់ ៤ ដងជាប់គ្នា។

Filip Nguyen ធ្លាប់ប្រាប់សារព័ត៌មានឆែកថា រូបគេសំលឹងឃើញឪកាសរីកចម្រើននៅអឺរ៉ុបច្រើនជាងមកលេងនៅរៀតណាម និងចង់ពាក់អាវជម្រើសជាតិឆែកវិញ បន្ទាប់ពីរូបគេគ្មានឈ្មោះជាប់ជម្រើសជាតិតាំងពី ២០១៦ កន្លងទៅ។

ចំណែកឯ Chelsea ក៏មិនទាន់មានដំណឹងថា ចាប់អារម្មណ៍ចង់ទិញយកកីឡាកររូបនេះក្នុងទីផ្សារដោះដូរកីឡាករនៅឡើយទេ៕

ទស្សនាវីដេអូពេល Filip Nguyen លេងនៅលីគ(Watch on YouTube)៖

ចំណាត់ថ្នាក់លីគកំពូលឆែកបច្ចុប្បន្ន

ប្រភព៖ Vietnamnet | Vietnam Express ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;