គន្លឹះ ៩យ៉ាងការពាររថយន្តរបស់អ្នកពីការលួច
- 2020-01-03 03:10:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ ៩យ៉ាងការពាររថយន្តរបស់អ្នកពីការលួច
ចន្លោះមិនឃើញ
ខាងក្រោមនេះគឺជាគន្លឹះ៩យ៉ាងដើម្បីការពាររថយន្តរបស់អ្នកពីការលួច
១ ដាក់របស់មានតម្លៃរបស់អ្នកនៅកន្លែងដាក់អីវ៉ាន់៖
ចោរមានពេលវេលាតិចតួចណាស់ក្នុងការធ្វើសកម្មភាពលួចរបស់ក្នុងឡាន ហើយពួកគេស្ទើរតែមិនមានពេលបើកកន្លែងដាក់អីវ៉ាន់ ព្រោះពួកគេផ្តោតទៅប្រមូលរបស់ក្នុងឡានច្រើនជាង។
២ ចតឡាននៅកន្លែងភ្លឺ៖
ចោរនឹងមិនហ៊ានធ្វើសកម្មភាពលួចទៅលើឡានណាដែលចតនៅកន្លែងភ្លឺទេ ព្រោះអាចនឹងងាយគេមើលឃើញ។
៣ លាក់របស់មានតម្លៃក្រោមកៅអីឡាន៖
ចោរជាច្រើននឹងមើលក្នុងឡានសិនថាតើមានរបស់មានតម្លៃក្នុងឡានអត់មុនពួកគេសម្រេចចិត្តបំបែកកញ្ចក់ឡាន។
៤ បិតស្កុត ៖
កញ្ចក់ខ្មៅក៏អាចការពារឡានរបស់អ្នកពីការលួច ព្រោះចោរមើលមិនឃើញផ្នែកខាងក្នុងនៃរថយន្តរបស់អ្នក។
៥ តម្តើង GPS លើឡានរបស់អ្នក៖
សម្រាប់ចោរជំនាញ ពួកគេនឹងតាមដានថាតើមានប្រព័ន្ធ GPS បំពាក់លើរថយន្តរបស់អ្នកឬអត់។ ត្រូវចាំថា GPS គួរតែបំពាក់ក្រោមរថយន្តរបស់អ្នក។
៦ បង្ហាញថាឡានរបស់អ្នកការពារដោយប្រព័ន្ធសុវត្ថិភាព៖
ចោរភាគច្រើនអាចនឹងដើរចេញពីឡានរបស់អ្នកពេលឃើញ sticker នេះព្រោះម្ចាស់រថយន្តមានបំណងជូនដំណឹងថាឡានពួកគេត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាព។
ប៉ុន្តែប្រសិនបើឡានរបស់អ្នកមានតម្លៃថ្លៃ ហើយខ្លាចគេលួច អ្នកត្រូវតម្លើងថ្មមួយគ្រាប់ទៀត ព្រោះពួកគេអាចនឹងកាត់ខ្សែរបស់ថ្មដែលត្រូវបានតភ្ជាប់ទៅសំឡេងរោទិ៍។
៧ ម៉ាកមួយចំនួនគេពេញនិយមលួចជាងម៉ាកដទៃ ៖
ឧទាហរណ៍នៅឆ្នាំ ២០១៦ រថយន្ដ Toyota Camry ចំនួន ១៦ ៧៣២ គ្រឿងត្រូវបានចោរលួចនៅសហរដ្ឋអាមេរិក។
៨ កុំទុកសោរចម្លងនៅក្នុងឡាន ឬ ក្នុងផ្ទះ៖
ទុកសោរនៅក្នុងឡានឬក្នុងផ្ទះដែលគ្មានសុវត្ថិភាពប្រៀបបាននឹងទុកសោរឲ្យចោរជិះឡានអ្នកទៅយ៉ាងសង្ហារដូចខ្លួនគេជាម្ចាស់ឡាន។
៩ កុំទុកលុយក្នុងឡាន៖
ទុកលុយក្នុងឡាន ដោយអ្នកគិតថាងាយនឹងយកវាមកប្រើប្រាស់ ប្រៀបបាននឹងអ្នកអញ្ជើញចោរឲ្យមកគាស់ឡានរបស់អ្នកអីចឹង៕