លោក​ប្រាយុទ្ធ​ ព្រមាន​ពលរដ្ឋ​ថៃ​ពី​បញ្ហា​ប្រឈម​ដ៏ធ្ងន់ធ្ងរមួយ

  • 2020-01-03 06:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ បាន​ព្រមាន​ដល់ពលរដ្ឋអំពី​គ្រោះរាំងស្ងួត​ដែល​នឹងកើតឡើង​ចាប់ពីខែមករា ដល់ពាក់​កណ្តាល​ឆ្នាំ២០២០នេះ។

រូបថត៖ Bangkok Post
ថ្លែង​ទៅកាន់​អ្នកកាសែត​ក្រោយកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​កាលពីថ្ងៃទី២ ខែមករា លោក ប្រាយុទ្ធ បាន​បញ្ជាក់​យ៉ាងដូច្នេះថា៖ «**រដ្ឋាភិបាល​នឹង​អនុម័ត​ថវិកា​ដើម្បីជួយដល់​កសិករ និង​អ្នកភូមិ​ដែល​រងផលប៉ះពាល់​ពីគ្រោះ​រាំងស្ងួត។ ការ​ជួយបែបនេះ ធ្វើឡើង​ក្នុងក្របខណ្ឌ​នៃការ​បង្កើត​​ឱកាស​ជម្រើស​​ការងារ**»។

ជាមួយ​គ្នានេះ លោក​នាយករដ្ឋមន្រ្តី​បាន​បញ្ជាឱ្យអាជ្ញាធរខេត្ត​ទូទាំង​ប្រទេស​ ជីកអណ្តូង​ទឹក​ផងដែរ។

បើតាម​ក្រសួង​ឧតុនិយម​ថៃ បាន​ឱ្យដឹងថា ក្នុងឆ្នាំ​២០២០នេះ ថៃនឹងអាច​ទទួលរងគ្រោះរាំងស្ងួត​ដ៏អាក្រក់​បំផុត​ក្នុងរយៈពេល ៤ទសវត្សរ៍មកនេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;