សម្តេច ហ៊ុន សែន៖ ផ្លូវទៅមុខនឹងមានឧបសគ្គច្រើនទៀត តែមិនអាចរារាំងដំណើការរបស់ជាតិយើងបានឡើយ
- 2020-01-07 03:16:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន៖ ផ្លូវទៅមុខនឹងមានឧបសគ្គច្រើនទៀត តែមិនអាចរារាំងដំណើការរបស់ជាតិយើងបានឡើយ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីថ្ងៃ ៧ មករា ១៩៧៩ កម្ពុជា បានកែប្រែពីគំនរផេះផង់ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាព ហើយទោះបីជាមានឧបសគ្គអ្វីក៏ដោយ ក៏មិនអាចរារាំងដំណើការជាតិបានឡើយ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួប ៤១ឆ្នាំនៃថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧មករា ២០២០) នៅកោះពេជ្រ។
សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ «ច្បាស់ណាស់ថា ផ្លូវទៅមុខនឹងនៅតែមានឧបសគ្គច្រើនទៀត ប៉ុន្តែគ្មានឧបសគ្គណាអាចមករារាំងដំណើរការរបស់ជាតិយើងបានឡើយ ឱ្យតែយើងរក្សាបាននូវឯកភាពជាតិរួមគ្នាបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនេះទៅមុខទៀត។ យើងទាំងអស់គ្នា ប្តេជ្ញាដាច់ខាតក្នុងការការពារសន្តិភាពដែលយើងសម្រេចបានមកដោយលំបាកជាទីបំផុតនោះឱ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច មិនអនុញ្ញាតឱ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់»៕