ក្នុងចន្លោះពេល​១សប្តាហ៍​នេះ អាចនឹង​មាន​ភ្លៀងខ្សោយ

  • 2020-01-08 01:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា ក្នុង​រយៈពេល​ព្យាករណ៍​របស់​ក្រសួងពីថ្ងៃទី៨ ដល់ ១៤ ខែមករា ឆ្នាំ​២០២០ អាចមានភ្លៀង​ខ្សោយ ពិសេស​នៅបណ្តាខេត្តនាតំបន់​មាត់សមុទ្រ។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង បាន​បង្ហាញ​ថា ជ្រលង​សម្ពាធខ្ពស់ជាមួយនឹង​ខ្យល់​មូសុង​ឦសាន​ខ្សោយ បក់គ្រប​ដណ្តប់​លើ​កម្ពុជា។

ស្ថានភាព​បែបនេះ ធ្វើឱ្យ៖

១. តំបន់​ជួរភ្នំដងរែក និង​ខ្ពង់រាប​ឦសាន៖

-សីតុណ្ហភាព​អប្បបរមា មានពី ២០-២៤ អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ២៩-៣២ អង្សារសេ

២. តំបន់​វាលទំនាប​កណ្តាល៖

-សីតុណ្ហភាព​អប្បបរមា មានពី ២៤-២៦អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣២-៣៤អង្សារសេ

៣. តំបន់​មាត់​សមុទ្រ

-សីតុណ្ហភាព​អប្បបរមា មានពី ២៤-២៦អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣០-៣២អង្សារសេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;