នៅ​បង់ក្លាដេស មាន​ផ្លូវ​មួយ​ខ្សែ​មាន​ឈ្មោះ «វិថីព្រះនរោត្តម សីហនុ»

  • 2020-01-08 06:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​កម្ពុជា​បាន​កំណត់​ផ្លូវ​មួយ​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ គឺផ្លូវលេខ ៣៣៧ ដែលបានដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដេសគឺ «Bangabandhu SHEIKH MUJIB Street» ដែលគ្រោងនឹងសម្ពោធនៅដើមឆ្នាំ២០២០នេះ។ ចំណែកនៅបង់ក្លាដេស ក៏បានកំណត់ផ្លូវមួយខ្សែសំខាន់នៅក្រុងដាកា ដោយដាក់ឈ្មោះអង្គព្រះបរមរតនកោដ្ឋ គឺ «វិថីព្រះនរោត្តម សីហនុ King NORODOM SIHANOUK Road» ដែល​គ្រោង​នឹង​សម្ពោធ​នៅ​ដើម​ឆ្នាំ​នេះផងដែរ។ នេះបើតាម​ការឱ្យដឹងពី​លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ក្រោយជំនួបពិភាក្សាគ្នារវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយ​លោក Muhammad Faruk Khan ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​រដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

លោក​បន្តថា ក្នុង​ជំនួបនេះ ភាគី​ទាំង​ពីរ​ក៏បានជំរុញឲ្យវិស័យកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមទៀត ដោយ​សារ​ទំហំ​ពាណិជ្ជកម្ម​ក៏​មាន​ទំហំតិចតួច ហើយចំនួនភ្ញៀវទេសចរក៏មានចំនួនតិចដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;