បុរស​ម្នាក់​យក​ដុំ​ថ្ម​គប់​ចូល​ភូមិ​គ្រឹះ​សម្ដេច​នាយករដ្ឋមន្ត្រី

  • 2020-01-09 01:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ បានយកដុំថ្មគប់ចូលភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្ថិត​នៅជិតវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាល​ថ្ងៃទី៨ ខែ​មករា ឆ្នាំ២០២០។

បន្ទាប់​ពីធ្វើសកម្មភាពគប់ដុំថ្មចូល កម្លាំង​អង្គរក្ស​ដែល​ឈរ​យាម​នៅ​ខាង​ក្រៅ​របង​បាន​ចាប់​ឃាត់​មនុស្ស​ម្នាក់​នោះ បញ្ជូនឲ្យប៉ុស្តិ៍នគបាលសង្កាត់ចតុមុខ។ បុរស​ជា​ជន​ដៃ​ដល់​ដែល​ហ៊ាន​យក​ដុំ​ថ្ម​គប់​ចូល​ភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី មានឈ្មោះ ឈ្មោះ រុំ ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខ​របរនៅផ្ទះ ទីលំនៅភូមិក្បាលកោះទាវ ឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ុស្តិ៍នគបាលសង្កាត់ចតុមុខបានបញ្ជូនខ្លួនបុរសម្នាក់នេះ ទៅនាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួង​មហាផ្ទៃ ដើម្បីចាត់ការតាមនិតិវិធី។ ទាក់ទងករណីនេះ មិន​មាន​ការ​បញ្ជាក់​អំពី​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​អស់​ប៉ុន្មាននៅក្នុងភូមិ​គ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;