ហាងមួយនៅជប៉ុន មិនមានអ្នកបម្រើការសូម្បីម្នាក់! (វីដេអូ)

  • 2020-01-10 04:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Automat Diner ឬ​មាន​ឈ្មោះ​ជា​ភាសា​ជប៉ុន​ថា Jihanki Shokudou ជា​​ភោជនីយដ្ឋាន​ពោរពេញ​ដោយ​ម៉ាស៊ីន​មួយ មាន​ទីតាំង​នៅ​ទីក្រុង​ Isesaki តំបន់​ Gunma ក្រុង Maebashi ប្រទេស​ជប៉ុន។

ហាង​មួយ​នេះ​មិន​មាន​អ្នក​បម្រើ​ការ​នោះ​ឡើយ ដែល​វា​មាន​ផ្ដល់​អាហារ​​ច្រើន​ប្រភេទ​តាម​រយៈ​ទូ​ម៉ាស៊ីន និង​បើក​ដំណើរ​ការ​ ២៤ ម៉ោង។ ទូ​អាហារ​ដែល​បាន​បង្ហាញ​ក្នុង​វីដេអូ​មាន​ដូច​ជា​​ទូ​លក់​​បឺហ្គឺរ ទូ​លក់​មីស៊ុប ទូ​​លក់​សាំងវិច​ និង​មាន​ទូ​ភេសជ្ជៈ​ផង​ដែរ។ ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;