សម្តេច ហ៊ុន សែន ប្រាប់ពីបញ្ហាបច្ចុប្បន្ននៅកម្ពុជា ដែលខុសពី ១៥ឆ្នាំមុន
- 2020-01-10 06:19:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ប្រាប់ពីបញ្ហាបច្ចុប្បន្ននៅកម្ពុជា ដែលខុសពី ១៥ឆ្នាំមុន
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាបច្ចុប្បន្ននេះ គឺបញ្ហាស្ទះចរាចរណ៍ ដែលកាលពី១៥ឆ្នាំមុន មិនដែលបានឃើញទេ ហើយក៏ដូចជាបញ្ហាចំណតរថយន្ត បញ្ហាសំណល់រឹង សំណល់រាវ ជាពិសេសទៅទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ ដែលបញ្ហានេះបាននាំមកនូវការបារម្ភសម្រាប់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងធនធានទឹក ពោលគឺធ្វើឲ្យទឹកនៅកម្ពុជា មានកម្រិតទាប។
ការថ្លែងរបស់សម្តេចខាងលើនេះ ធ្វើឡើងក្នុងជំនួបជាមួយលោក Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សម្ដេចតេជោបានលើកឡើងថា កាលពី១៥ឆ្នាំមុន សម្ដេចបានជួបជាមួយនឹងលោក Jeffrey D. Sachs គឺបានពិភាក្សាគ្នា អំពីបញ្ហាការអភិវឌ្ឍសហវត្ស។ ប៉ុន្តែនៅពេលនេះ គឺភាគីទាំងពីរពិភាក្សាជាថ្មីម្ដងទៀត លើការអភិវឌ្ឍប្រកបដោយចីរភាពវិញ ហើយការអភិវឌ្ឍ ប្រកបដោយចីរភាពនេះ គឺមានសារៈសំខាន់ណាស់ ក្នុងនោះកត្តាសំខាន់ជាងគេបំផុត គឺវិស័យបរិស្ថានតែម្តង៕
អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន