លំហាត់ប្រាណ ៤ ងាយៗ ជួយសម្រកខ្លាញ់នៅគល់ដៃបានរហ័ស

  • 2020-01-13 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ហា​ដៃ​ធំ​និង​មាន​ខ្លាញ់​ច្រើន​នៅ​គល់​ដៃ​ជា​រឿង​ដែល​នារី​ជា​ច្រើន​កំពុង​តែ​ជួប​ប្រទះ។ មាន​ពេល​ខ្លះ​មិត្ត​នារី​មួយ​ចំនួន​ចង់​ពាក់​អាវ​ឬ​រ៉ូប​ចូល​រួម​កម្ម​វិធី​ផ្សេងៗ តែ​មិន​ហ៊ាន​ព្រោះ​តែ​ពុំ​មាន​ទំនុក​ចិត្ត។ ហេតុ​ដូច​នេះ អ្នក​ឈប់​បារម្ភ​ទៀត​ទៅ ខាង​ក្រោម​នេះ​អ្នក​នឹង​បាន​ដឹង​ពី​លំ​ហាត់​ប្រាណ​ងា​យ​ៗ​ទាំង ៤ សម្រាប់​កាត់​ប​ន្ថ​យ​បញ្ហា​សាច់​ធ្លាក់​យាក​នៅ​គល់​ដៃ។ លំ​ហាត់​ប្រាណ​ទាំង​នោះ​រួម​មាន៖

រូបតំណាង
**១. លើក​ខ្លួន​ចុះ ឡើង​ដោយ​ប្រើ​កៅ​អី​សម្រាប់​ទប់**
រូបតំណាង

មុន​ដំ​បូង​ត្រូវ​ដាក់​ដៃ​ទៅ​ក្រោយ​ខ្នង​ដោយ​ទប់​ជា​មួយ​កៅ​អី ធ្វើ​យ៉ាង​ណា​ឲ្យ​ជង្គង់​និង​ខ្នង​នៅ​ស្រប​ជា​មួយ​កៅ​អី។ បន្ទាប់​មក​ទៀត ដាក់​ដៃ​របស់​អ្នក​លើ​កៅ​អី លើក​ខ្លួន​ចុះ ឡើង​ឲ្យ​ដូច​រូប​រយៈ​ពេល ២០ ដង។

២. លើក​ដំុ​ដែក​ចុះ ឡើង​ម្ត​ង​មួយៗ

រូបតំណាង

ដំបូង អ្នក​ត្រូវ​ទប់​ដំុ​ដែក​ដាក់​ទៅ​ក្រោយ​ខ្នង​របស់​អ្នក​ឲ្យ​ស្មើ​រ​នឹង​ចិញ្ចើម។ បន្ទាប់​មក លើក​ដុំ​ដែក​ឲ្យ​ផុត​ពី​ក្បាល​របស់​អ្នក​ឲ្យ​ស្មើ​រ ៩០ ដឺ​ក្រេ។ ធ្វើ​បែប​នេះ​ដូច​ក្នុង​រូប​ឲ្យ​បាន ២០ ដង​ក្នុង​ពេល​តែ​មួយ។ ឆ្លាស់​ពី​ឆ្វេង​និង​ស្តាំ​។

៣. លើក​ដុំ​ដែក​ចុះ ឡើង ទំាង​សង​ខាង

រូបតំណាង

ជា​ដំបូង អ្នក​ត្រូវ​លើក​ដុំ​ដែក​ដោយ​ប្រើ​ដៃ​ទាំង​សង​ខាង​ឲ្យ​បាន ១៨០ ដឺក្រេ ដាក់​ប្រ​វែង​លើ​ស្មា​លៃ​យ៉ាង​ណា​ឲ្យ​ស្មើ​រ​ចង្កា។ ឈរ​ឲ្យ​ត្រង់​ខ្នង មិន​ត្រូវ​ឲ្យ​ជើង​និង​ជង្គង់​ពត់​ឡើយ​។ បន្ទាប់​មក​ទៀត លើក​ដុំ​ដែក​ពី​ក្រោម​ទៅ​លើ​ឲ្យ​ផុត​ដៃ តែ​ត្រូវ​លើក​ដៃ​របស់​អ្នក​យឺត​ៗ​ជៀស​វាង​ការ​បង្ករ​បួស។ ធ្វើ​បែប​នេះ​ឲ្យ​បាន ២០ ដង។

៤. រុញ​ជង្គង់

រូបតំណាង

មុន​ដំបូង អ្នក​ត្រូវ​ដាក់​ដៃ​លើ​ឥដ្ឋ ហើយ​ពត់​ដូច​ក្នុង​រូប។ បន្ទាប់​មក​ទៀត ត្រូវ​ពត់​ដៃ​ចុះ ឡើង​ដោយ​រក្សា​ជង្គង់​ឲ្យ​ជាប់​នឹង​ឥដ្ឋ។ ធ្វើ​បែប​នេះ​ឲ្យ​បាន ២០ ដង។

ដោយ​គ្រាន់​តែ​ចំណា​យ​ពេល ២០ នា​ទី​ក្នុង​មួយ​ថ្ងៃ​ជាមួយ​លំហាត់​ប្រាណ​ងាយ​ៗ​នៅ​ផ្ទះ​បែប​នេះ ក្នុងរ​យៈ​​ពេល​មួយ​ខែ​អ្នក​នឹង​ឃើញ​លទ្ធ​ផល​ជាក់​ជា​មិន​ខាន។

រូបភាព៖ tagsis, Pinterest

ចុចអានបន្ត៖

ទទួលទានទឹកក្តៅឧណ្ហៗជួយទាំងសុខភាព ជួយទាំងសម្រស់

១១ ក្បាច់ងាយៗ សម្រាប់អ្នកផ្ចង់យកក្បាលពោះរាបស្មើតឹងណែនស្អាត

ប្រភព៖ akerufeed ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;