នាយករដ្ឋមន្រ្តីរុស្ស៊ី ចុះចេញ​ពី​តំណែងហើយ

  • 2020-01-16 02:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Dmitry Medvedev នាយករដ្ឋមន្រ្តីរុស្ស៊ី បាន​ចុះចេញ​ពីតំណែង​ហើយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២០ ក្រោយពេល​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បានប្រកាសធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីពង្រីកអំណាចខ្លួន។

លោក Dmitry Medvedev (ឆ្វេង) និង លោក Vladimir Putin (ស្តាំ)
លោក Medvedev បាន​ថ្លែងថា រដ្ឋាភិបាល​របស់លោកបានចុះចេញពីតំណែង ដើម្បីបើកផ្លូវសម្រាប់​ការធ្វើកំណែទម្រង់​របស់លោក Putin។ «**ក្នុងបរិបទនេះ យើង​គួរតែផ្តល់ឱ្យប្រធានាធិបតីរបស់យើង នូវឱកាស​ធ្វើការសម្រេច​ចិត្តសម្រាប់រឿងទាំងអស់នេះ។ ហើយក្នុង​ស្ថានភាព​ទាំងនេះ ខ្ញុំជឿថា គឺធ្វើត្រូវហើយ**»។

លោក Putin ត្រូវបានគេលើកឡើងថា តែងតែរកមធ្យោបាយផ្សេងៗ ដើម្បីរក្សាអំណាចខ្លួន ខណៈអាណត្តិប្រធានាធិបតីរបស់លោក នឹង​ត្រូវបញ្ចប់ក្នុងឆ្នាំ២០២៤។ ក្នុងនោះលោកនឹងអាចបន្តកាន់អំណាច​ដោយ​ធ្វើជានាយករដ្ឋមន្រ្តីថែមទៀត ដូចដែល​លោកធ្លាប់ធ្វើរួចមកហើយ។

លោក Mikhail Mishustin ប្រធាន​សេវាពន្ធដារសហព័ន្ធ នឹង​ក្លាយជានាយករដ្ឋមន្រ្តីរុស្ស៊ីបន្ទាប់ពីលោក Medvedev៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;