សម្តេច ស ខេង ទៅ​វៀតណាម និង​ចុះ​ហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ២០២០

  • 2020-01-17 03:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចការងារ នៅ​សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ខែមករា ឆ្នាំ២០២០ ដើម្បី​ធ្វើ​ជា​សហប្រធាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិនិត្យ​វាយ​តម្លៃ​លទ្ធផលកិច្ច​សហប្រតិបត្តិការ​ឆ្នាំ២០១៩ និង​ចុះ​ហត្ថលេខា លើ​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ២០២០ សម្រាប់​អនុវត្ត​បន្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។

កិច្ច​ព្រម​ព្រាង​នេះ​ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់តួនាទី និង​ភារកិច្ច​កង​កម្លាំង​នគរបាល ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និង​សណ្តាប់​ធ្នាប់​សាធារណៈ។

សូម​ជម្រាប​ថាដំណើរទស្សនកិច្ចនេះ ធ្វើ​ឡើង​តបតាមការអញ្ជើញរបស់ លោក ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋ​មន្ត្រី​ក្រសួង​នគរបាល នៃ​សាធា​រណ​រដ្ឋ សង្គមនិយមវៀតណាម និង​ដោយ​បាន​ការ​អនុញ្ញាត​ពី សម្តេច​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​គឺ​ជា​ការ​បន្ត​អនុវត្ត​យន្តការ​សហប្រតិបត្តិការ​ទ្វេភាគីប្រចាំឆ្នាំ រវាង​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាមួយ​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋសង្គមនិយម​វៀត​ណាម៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;