យន្តហោះដ្រូនខ្នាតធំមួយគ្រឿងបានធ្លាក់ នៅកោះស្តេច

  • 2020-01-17 04:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះដ្រូនខ្នាតធំមួយគ្រឿងបានធ្លាក់ នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងហ៊ុំព័ន្ធកន្លែងកើតហេតុដើម្បីរង់ចាំបញ្ជាពីថ្នាក់លើសម្រេច។

យោងតាមរបាយកការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា យន្តហោះដ្រូនខ្នាតធំមួយនេះ ពណ៌ស លេខសម្គាល់ ១៧០១០០២ មានប្រវែងបណ្តោយ ៥ម៉ែត្រ និងទទឹងស្លាបប្រវែង ៩,៧០ម៉ែត្រ។ ហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវអំពីប្រភពយន្តហោះដ្រូននេះមកពីខាងណា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;