គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសឆ្នាំ២០១៩ កើតឡើង​ជាង ៤ពាន់លើក

  • 2020-01-21 04:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតចំនួន ៤ ១២១លើក សម្លាប់មនុស្ស ១ ៩៨១នាក់ និងរងរបួស ៦ ១៤១នាក់។ គិតជាមធ្យមភាគក្នុងមួយថ្ងៃមានមនុស្សស្លាប់ ៥,៤នាក់។​ នេះបើ​យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១​ ខែមករា​ នេះ។

របាយការណ៍ដដែលបានបន្តថា គ្រោះថ្នាក់ចរាចរនេះកើតឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញ ដែល​បណ្តាលឱ្យមនុស្សស្លាប់ ៣៤៨នាក់ តាមពីក្រោយដោយខេត្តព្រះសីហនុ ស្លាប់ ១៤៩នាក់ និង​ខេត្តកណ្តាលស្លាប់ ១៤៣នាក់។ អត្រាគ្រោះថ្នាក់ចរាចរនៅឆ្នាំ២០១៩ កើនឡើង ៨៤៥លើក ស្មើ​នឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះអ្នកស្លាប់កើន ២២០នាក់ ស្មើនឹង ១២ភាគរយ ខណៈ​អ្នករងរបួសកើន ១,៣៧១នាក់ ស្នើនឹងប្រមាណ ២៩ភាគរយ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;