រូបថត Ronaldo ថើប Dybala កំពុងល្បីខ្លាំងទៀតហើយ(មានវីដេអូ)

  • 2020-01-21 04:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបប៉ុន្មានសន្លឹកពីខ្សែប្រយុទ្ធសេះបង្កង់ទាំងពីរ ថើបគ្នា បាននឹងកំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំង ក្រោយចប់ការប្រកួតរវាងក្រុម Juventus បាន​យកឈ្នះ Parma ក្នុងលទ្ធផល ២-១ នៅ Seria A សប្តាហ៍ទី២០ ម្សិលមិញនេះ។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ ធ្វើបានដោយ Ronaldo ទាំងអស់នៅនាទី៤៣ ដែលគ្រាប់នេះ Ronaldo បានញាក់ហើយស៊ុតប៉ះគូទកីឡាករក្រុមភ្ញៀវ ឡងចូលបាក់ចង្កេះអ្នកចាំទីតែម្តង។ ១គ្រាប់ទៀតនៅនាទី ៥៨ ដែលជាការ assist ពី Paulo Dybala។ ក្រោយ​ការប្រកួតនេះ Juventus បានបន្តកើនពិន្ទុនាំមុខក្នុងតារាងដល់ ៥១ពិន្ទុ ខណៈ Inter Milan លេខ២ មាន៤៧ពិន្ទុ៕

ទស្សនាវីដេអូខាងក្រោម៖

រូប Troll

ប្រភព៖ facebook ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;