ស.ស.យ.ក ចូលរួមសហការ​ក្នុងព្រឹត្តិការណ៍មួយ អបអរខួប​៥៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-សិង្ហបុរី

  • 2020-01-22 01:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសចូលរួមជាដៃគូសហការក្នុងព្រឹត្តិការណ៍ STREET ART FEST ++ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។

នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក មៃឃើល តាន់ អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានចុះហត្ថលេខាជានិមិត្តរូបក្នុងភាពជាដៃគូសហការ ដែលមានឈ្មោះថា Community Engagement Partner ដើម្បីជាការប្រកាសចាប់ផ្តើមព្រឹត្តិការណ៍ STREET ART FEST ++ (KH+SG Edition) ដោយមានការចូលរួមពីសំណាក់ សាកលវិទ្យាធិការ សាស្ត្រាចារ្យ តំណាងសកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ សមាជិក សមាជិកាស.ស.យ.ក.​ សិស្ស និស្សិត និងសិល្បករសិល្បការិនី សរុបប្រមាណជាង៥០០នាក់។

ក្នុងពិធីប្រកាសផ្សព្វផ្សាយព្រឹត្តិការណ៍ជាផ្លូវការនេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី កំពុងរីករាយជាមួយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរយ៉ាងខ្លាំង ជាមួយកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ជាពិសេសក្នុងវិស័យអប់រំ និងយុវជន។

លោកបានបន្ថែមផងដែរថា ព្រឹត្តិការណ៍ STREET ART FEST ++ (KH+SG Edition) ជាឱកាសសម្រាប់យុវជនកម្ពុជាក្នុងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ និងបានផ្តល់ជាវេទិកាដើម្បីដល់យុវជនដើម្បីបង្ហាញសមត្ថភាព និងទទួលយកបទពិសោធន៍ពីគ្នាទៅវិញទៅមក។ អ្វីដែលសំខាន់គឺ យើងទាំងអស់គ្នាកំពុងធ្វើដំណើររួមគ្នា ដើម្បីចូលរួមជាវិជ្ជមានក្នុងកិច្ចការសង្គម ក្នុងស្មារតីតែមួយ ឆ្ពោះទៅភាពជោគជ័យ និងគោលដៅរួមគ្នាតែមួយ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ STREET ART FEST ++ (KH+SG Edition) ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅ WB Arena ដោយបើកសម្រាប់ការចូលរួមជាសាធារណៈ៕

អត្ថបទ៖ សហភាពសហព័ន្ធយុវជនកម្ពុជា

អត្ថបទថ្មី
;