ជម្រុះ World Cup៖ អេហ្ស៊ីប នៅពូលជាមួយលីប៊ី ខណៈកាមេរ៉ូន នៅជាមួយកូតឌីវ័រ

  • 2020-01-22 02:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការចាប់ពូលសម្រាប់​ការប្រកួតវគ្គជម្រុះ World Cup 2022 ប្រចាំតំបន់អាហ្វ្រិក គឺបានធ្វើឡើងកាលពីម្សិលមិញនេះ ក្នុងនោះ​មានពូលទាំងអស់ចំនួន ១០ រួមមាន​ដូចខាងក្រោម៖

ពូល A៖ អាល់ហ្សេរី, ប៊ូគីណូ ហ្វាសូ, នីហ្សេ និង ជីប៊ូទី

ពូលB៖ ទុយនីស៊ី, ហ្សាំប៊ី, មូរីតានី និងអេក្វាទ័រហ្គីណេ

ពូល C៖ ​នីហ្សេរីយ៉ា, កាប់វែរ, អាហ្វ្រិក​កណ្តាល និងលីបេរីយ៉ា

ពូល D៖ កាមេរ៉ូន, កូតឌីវ័រ, មូហ្សាំប៊ិច និង ម៉ាឡាវី

ពូល E៖ ម៉ាលី, អ៊ូហ្គង់ដា, កេនយ៉ា និងរ៉វ៉ាន់ដា

ពូល F៖ អេហ្ស៊ីប, ហ្គាប៊ុង, លីប៊ី និង​អង់ហ្គោឡា

ពូល G៖ ហ្គាណា, អាហ្វ្រិកខាងត្បូង, ហ្សិមបាវេ និងអេត្យូពី

ពូល H៖ សេណេហ្គាល់, កុងហ្គោ, ណាមីប៊ី និង តូហ្គូ

ពូល I៖ ម៉ារ៉ុក, ហ្គីណេ, ហ្គីណេប៊ីស្សូ និង ស៊ូដង់

ពូល J៖ កុងហ្គោ, ប៊េនីន, ម៉ាហ្គាដាស្កា និងតាន់ហ្សានី។

ការប្រកួតជុំដំបូង នឹង​ធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ មានតែក្រុម​ដែលទទួលបានចំណាត់ថ្នាក់ទី១ ក្នុងពូលនីមួយៗតែប៉ុណ្ណោះ ទើបមាន​សិទ្ធិឡើងទៅវគ្គជម្រុះបន្ត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;