កាន់តែធ្ងន់ធ្ងរ! ជំងឺថ្មីមកពីចិន ឥឡូវរាលដាលដល់អាមេរិកហើយ

  • 2020-01-22 02:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក បាន​ប្រកាស​នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ អំពី​ករណីទី១នៃជំងឺថ្មី​នៅលើទឹកដីខ្លួន ដែលមានប្រភពមកពីក្រុងវ៉ូហានប្រទេសចិន។

អ្នកដែលឆ្លងជំងឺនេះ គឺជាបុរសម្នាក់វ័យខ្ទង់ ៣០ឆ្នាំ រស់នៅក្នុងរដ្ឋវ៉ាស៊ីងតោន។ ទោះជាយ៉ាងណា គាត់នៅស្ថានភាពល្អប្រក្រតីនៅឡើយ ដោយគាត់​បានដឹងខ្លួនជាមុនតាមរយៈការអានតាមសារព័ត៌មាន រួចទៅជួបអាជ្ញាធរ។

មន្រ្តី​សុខាភិបាលប្រចាំរដ្ឋវ៉ាស៊ីងតោន បាន​ឱ្យដឹងថា បុរសរូបនោះ កំពុងស្ថិតក្រោមការតាមដានសុខភាព​យ៉ាងដិតដល់ ដើម្បី​ចៀសវាងនូវការឆ្លង ប៉ុន្តែជំងឺគាត់មិនធ្ងន់ធ្ងរឡើយ។

សូមជម្រាប​ថា បុរសខាងលើ បាន​ត្រឡប់មកពីក្រុងវ៉ូហាន ទៅអាមេរិកវិញ​កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២០ គឺ២ថ្ងៃប៉ុណ្ណោះ មុនពេល​ដែល​មន្រ្តីសុខាភិបាលអាមេរិក ចាប់ផ្តើមដាក់ស្កេនអ្នកដំណើរ​នៅតាម​ព្រលានយន្តហោះធំៗ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន People's Daily ​បានឱ្យដឹងថា គិតមកដល់ពេលនេះ មានករណីឆ្លងជំងឺនេះចំនួន ៤៤០ករណីហើយ ក្នុងនោះមាន ៩នាក់បានស្លាប់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;