Leicester City ចាញ់ញឹកសងសឹកវិញស៊ុតយក ៤ គ្រាប់ (មានវីដេអូ)

  • 2020-01-23 02:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមកញ្ជ្រោងខៀវ Leicester City អាចឈ្នះក្រុម West Ham United ក្នុងលទ្ធផលធំធេងដល់ ៤-១ ឯណោះ។ អ្នករកបានគ្រាប់បើកឆាកគឺ Harvey Barnes ត្រឹម ២៤ នាទីបន្តមក Ricardo Pereira នាទី ៤៥ ចំណែក Ayoze Perez រកបាន ២ គ្រាប់ចាយពេលតែ ៧ នាទីប៉ុណ្ណោះ(នាទី៨១ និង ៨៨ )។

Perez រកបាន ២ គ្រាប់ចាយពេលតែ ៧ នាទី /រូបថត៖ LCFC
ទស្សនាវីដេអូខាងក្រោម៖

ក្រុមខ្លាំងមួយនេះ លេងបានយ៉ាងល្អពេលចាប់ផ្តើមរដូវកាលក្នុងពានលីគ ប៉ុន្តែប៉ុន្មានសប្ដាហ៍ក្រោយហាក់មិនល្អ ពោលគឺបាត់បង់ពិន្ទុបណ្ដាលឲ្យខ្ទាតដល់លេខ ៣ ។ ចំណែកពាន League Cup ពួកគេឡើងដល់វគ្គ Semi-Final ហើយ។

គិតត្រឹមសប្ដាហ៍ទី ២៣ នេះក្រុម Leicester City នៅឈរលេខ ៣ មាន ៤៨ ពិន្ទុចាញ់ក្រុមកំពូលតារាង Liverpool ដល់ទៅ ១៦ ពិន្ទុឯណោះ៕

រូបថត៖ LCFC

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;