ក្រសួង​៖ បុរសចិន​ដែល​ផ្ទុកវីរុសកូរ៉ូណា បច្ចុប្បន្ន​មានតែរោគសញ្ញាផ្តាសាយធម្មតា

  • 2020-01-28 01:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី២៧ ខែមករា​ម្សិលមិញ បង្ហាញពីករណី​វីរុសកូរ៉ូណាទីមួយ ដែលកើតមានលើបុរសចិនម្នាក់នៅកម្ពុជា។ បុរសរូបនោះមាន​ឈ្មោះថា Jia Jianhua អាយុ៦០ឆ្នាំ បាន​ធ្វើដំណើរមកពីក្រុងវូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ជាមួយ​ក្រុមគ្រួសារដែលមានគ្នា ៣នាក់ទៀត កាលពីថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០។

វីរុសនេះ មានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២០ ដោយគាត់​មាន​អាការៈ គ្រុនក្តៅ និង​ហៀរ​សំបោរ។

ក្រុម​ការងារ​សុខាភិបាល​ខេត្តព្រះសីហនុ បានយក​វត្ថុវិភាគ​ស្របតាម​លក្ខណៈ​បច្ចេកទេស​ដែលបាន​ណែនាំដោយក្រសួង​សុខាភិបាល​នៅថ្ងៃដដែល និងបាន​បញ្ជូនវត្ថុសំណាក​ពីច្រមុះ និងបំពង់ក​របស់បុគ្គល​ទាំងបួន​នាក់​ខាងលើនោះ មកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

នៅរសៀលម៉ោង​៣ នៃថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថាសំណាកវិភាគមន្ទីរពិសោធន៍ របស់ លោក Jia Jianhua មានវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-Cov)។ បច្ចុប្បន្ននេះ តាមការ​អង្កេត​តាមដានរបស់​ក្រុមគ្រូពេទ្យស្ថានភាពអ្នកជំងឺមានសភាពហ្នឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯ​ក្រុមគ្រួសារ​គាត់ក៏មិន​ទាន់រកឃើញ​ថា មាន​សញ្ញាពាក់ព័ន្ធ​នឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រូពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត៕

សូមអានលម្អិតបន្ថែមខាងក្រោមនេះ៖

អត្ថបទ៖ សោភា

អត្ថបទថ្មី
;