បទ​សម្ភាសន៍ VOA៖ និស្សិត​ខ្មែរ​​​នៅ​អ៊ូហាន​បារម្ភ​​ចំពោះ​​​មេរោគ​ថ្មី​ខណៈ​ត្រូវ​​ជាប់​ក្នុង​ទី​ក្រុង​នេះ​ក្នុង​អំឡុង​​បុណ្យ​ចូល​ឆ្នាំ​ចិន​​​​

  • 2020-01-28 03:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទី​ក្រុង​អ៊ូហាន (ឬ​វូហាន Wuhan) ​ភាគ​កណ្តាល​ប្រទេស​ចិន ត្រូវ​គេ​ជឿ​ថា ជា​ប្រភព​នៃ​​មេរោគ​រលាក​សួត​ថ្មី​មួយ ​ឬ​ កូរ៉ូណា​វីរុស​ (Coronavirus) ដែល​មក​ដល់​ថ្ងៃ​សុក្រ​ បាន​សម្លាប់​មនុស្ស​អស់​២៦​នាក់​ហើយ។ ខណៈ​​​ដែល​មេរោគ​ ​​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​ បន្ត​​រាតត្បាត​នៅ​ក្នុង​ប្រទេស​ចិន​ និង​​​ឆ្លង​ចេញ​ទៅ​ប្រទេស​ដទៃ​កាន់​តែ​ច្រើន​ទៀត​ អាជ្ញាធរ​ចិន​បាន​សម្រេច​បិទ​ចរាចរណ៍​​និង​សកម្មភាព​នានា​ក្នុង​ទី​ក្រុង​​អ៊ូហាន​ដែល​មាន​ប្រជាជន​១១​លាន​នាក់​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​នេះ។

រូបភាពពី VOA
លោក ប៉ែន បារាំង ជា​និស្សិត​ខ្មែរ​ថ្នាក់​អនុបណ្ឌិត ផ្នែក​កម្មវិធី​សិក្សា​និង​វិធីសាស្ត្រ​បង្រៀន ដែល​កំពុង​សិក្សា​នៅ​ទី​ក្រុង​អ៊ូហាន។ និស្សិត​ខ្មែរ​អាយុ​៣០​ឆ្នាំ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង​រូប​នេះ​ ស្ថិត​នៅ​ក្នុង​ចំណោម​និស្សិត​ខ្មែរ​​​១៩​នាក់​ នៅ​ជាប់​​នៅ​​ក្នុង​ក្រុង​អ៊ូហាន។ លោក ប៉ែន បារាំង បាន​ព្យាយាម​​មិន​បាន​សម្រេច​ដើម្បី​ចាកចេញ​ពី​ទី​ក្រុង​នេះ ក្រោយ​អាជ្ញាធរ​បាន​បិទ​ទី​ក្រុង​នេះ​​មិន​ឲ្យ​ចេញ​ចូល​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ និស្សិត​ខ្មែរ​រូប​នេះ​​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​​ជួយ​បន្ត​តាមដាន​ស្ថានភាព​​និង​ជួយ​និស្សិត​កម្ពុជា​ប្រមាណ​២​០​នាក់​​ដែល​នៅ​​ជាប់​នៅ​ទី​ក្រុង​អ៊ូហាន។

លោក សឹង សុផាត នៃ VOA បាន​​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​និស្សិត​ ប៉ែន បារាំង អំពី​ស្ថានភាព​ចុងក្រោយ​នៅ​ក្នុង​ទី​ក្រុង​អ៊ូហាន កាលពីថ្ងៃទី២៥ ខែមករា។ សូម​លោក​អ្នក​ស្តាប់​​​បទសម្ភាសន៍​​នេះ​ដូច​តទៅ៖

ប្រភព៖ VOA News

អត្ថបទថ្មី
;