ភាពយន្តល្អមើលទាំង ៥ និយាយអំពី​ជំងឺ​រាលដាល (វីដេអូ)

  • 2020-01-28 04:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​អំឡុង​ការ​ផ្ទុះ​ឡើង​នៃ​ការ​​រាល​ដាល​វីរុស​កូរ៉ូណា​ ធ្វើ​ឲ្យ​គេ​នឹក​ដល់​ខ្សែ​ភាពយន្ត​មួយ​ចំនួន​ដែល​រៀប​រាប់​អំពី​ការ​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​កាច​សាហាវ​​។ ក្នុង​នោះ​មាន​ខ្សែ​ភាពយន្ត​ចំនួន ៥ ដែល​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ល្អ​មើល​ផុត​លេខ ៖

១. Flu (ឆ្នាំ ២០១៣)

ភាព​​ចលាចល​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​វីរុស​ឆ្លង​​កាច​សាហាវ​ ​វាយ​ប្រហារ​ប្រជាជន​ក្នុង​ទីក្រុង​មួយ​​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ស្ថិត​នៅ​ចម្ងាយ​មិន​ដល់ ២០ គីឡូម៉ែត្រ​ពី​ទីក្រុង​សេអ៊ូល។

២. Outbreak (ឆ្នាំ ១៩៩៥)

ពេទ្យ​ទាហាន​ជួប​បញ្ហា​ក្នុង​ការ​ស្វែង​រក​ថ្នាំ​ព្យាបាល​វីរុស​ពិឃាត​ដែល​រីក​រាល​ដាល​ទូទាំង​ក្រុង​មួយ​នៃ​រដ្ឋ​ California ដែល​វីរុស​នោះ​នាំ​មក​កាន់​អាមេរិក​តាម​រយៈ​សត្វ​ស្វា​អាហ្រ្វិក​មួយ​ក្បាល។

៣. World War Z (ឆ្នាំ ២០១៣)

​​អតីត​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ឈ្មោះ Gerry Lane ធ្វើ​ដំណើរ​ពេញ​ពិភពលោក​ដើម្បី​បញ្ឈប់​ការ​រាលដាល​​នៃ Zombie ដែល​គំរាម​កំហែង​ដល់​​មនុស្សជាតិ​ទាំង​មូល។

៤. Train to Busan (ឆ្នាំ ២០១៦)

ខណៈ​ដែល​វីរុស​ Zombie ផ្ទុះ​ចេញ​នៅ​កូរ៉េ​ខាង​ត្បូង អ្នក​ដំណើរ​លើ​រថយន្ត​​ដែល​ចេញ​ពី​ទីក្រុង​សេអ៊ូល​ទៅ​ទីក្រុង​ប៊ូសាន​ ​ខិតខំ​ការពារ​ជីវិត​របស់​ខ្លួន​ពី​វីរុស​យ៉ាង​លំបាក​លំបិន។

៥. Contagion (ឆ្នាំ ២០១១)

អ្នក​ជំនាញ​ផ្នែក​សុខភាព មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​មនុស្ស​ទូទៅ​ ត្រូវ​ប្រឈម​មុខ​នឹង​ជំងឺ​ដែល​រាល​ដាល​ទូទាំង​ពិភពលោក ខណៈ​ដែល​​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​​របស់​អាមេរិក​ខិត​ខំ​រិះរក​ថ្នាំ​ព្យាបាល៕​

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;