មន្រ្តីជំនាញ បញ្ជាក់​ពី​ស្ថាន​ភាព​បុរស​ចិន ដែល​ផ្ទុក​វីរុស​កូរ៉ូណា នៅខេត្តព្រះសីហនុ

  • 2020-01-28 06:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រហូតដល់ម៉ោង​ ១២​ ថ្ងៃត្រង់​ ថ្ងៃទី​ ២៨​ មករា​ ២០២០​ ស្ថាន​ភាព​អ្នក​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​កូរ៉ាវីរុសប្រភេទថ្មី​ គាត់​មានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង។

យោង​​តាម​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង បាន​បន្ត​ថា «យើងបានរកឃើញអ្នកប៉ះពាល់​ និង​ជិះ​យន្ត​ហោះជាមួយអ្នកជំងឺ​ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ»។

មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហយ​គ្រូពេទ្យ​ថែទាំ​អ្នក​ជំងឺ​ គ្មានចេញរោគសញ្ញាអ្វីទេ​ និង​គ្រប់​គ្រូ​ពេទ្យបំរើការ​នៅមន្ទីរពេទ្យ​ក្រុង​ព្រះ​សីហនុ​ កំពុងបំរើ​ការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះពុំទាន់រកឃើញ​ករណី​ជំងឺ​កូរ៉ូណា​វីរុសថ្មីទៀតទេ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​។

ប្រភព៖ នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង

អត្ថបទថ្មី
;