លោក គួច ចំរើន ពាក់ម៉ាស់​ក្នុងកិច្ចប្រជុំមួយ​ព្រឹកមិញ

  • 2020-01-28 06:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានពាក់ម៉ាស់​ក្នុងអំឡុង​ចូលរួម​បើកកិច្ចប្រជុំ​ស្តីពី​កិច្ច​សហការ និង​សម្រប​សម្រួល ក្នុងការ​សាងសង់​អនុស្ថានីយអគ្គិសនី និង​បណ្តាញ​តង់ស្យង់ខ្ពស់ ពីស្រុក​ស្ទឹងហាវ ដើម្បី​ចែកចាយ​ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២០។ នេះបើយោងតាមរូបភាពនៃកិច្ចប្រជុំ ដែលបង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​រដ្ឋបាលខេត្តព្រះសីហនុ។

រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
បន្ថែមពីនេះ លោក គួច ចំរើន ក៏បាន​សរសេរនៅលើ​ទំព័រហ្វេសប៊ុករបស់លោកផងដែរថា៖ «កុំខ្លាចពេក​ កុំភ័យពេក​ កុំហ៊ានពេក​ តែត្រូវអនុវត្តន៍​ តាមការណែនាំរបស់គ្រូពេទ្យ​ និង​ ប្រេីម៉ាស់មុខ​ ពេលនៅទីប្រជុំជន»។

សូមជម្រាប​ថា កម្ពុជា បាន​រកឃើញ​នូវករណី​វីរុសកូរ៉ូណា​ថ្មីជាលើកដំបូងកាលពីថ្ងៃទី២៧មករាម្សិលមិញនេះ លើជនជាតិចិនម្នាក់ ដែលទើបតែមកពីក្រុងវូហាន ប្រទេសចិន ទៅកាន់ខេត្ត​ព្រះសីហនុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;