លោក កុយ គួង៖ អគ្គកុងស៊ុល​ខ្មែរ​បញ្ជាក់ពីស្ថានភាពនិស្សិត កំពុងស្នាក់នៅក្រុងវូហាន

  • 2020-01-29 03:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា បាន​ឲ្យដឹងនៅព្រឹក​ថ្ងៃទី២៩ ខែមករា ថា ស្ថានអគ្គកុងស៊ុល​ខ្មែរប្រចាំខេត្តឆុងឈីង ប្រទេស​ចិន​បានបញ្ជាក់ថា ស្ថានភាពនិស្សិតខ្មែរចំនួន ២៣នាក់ ដែល​កំពុង​ស្នាក់​នៅក្រុងវូហាន ខេត្តហ៊ូប៉េ​ គឺបច្ចប្បន្ននិស្សិតទាំង ២៣រូប (មាន ៣រូប​ជានិស្សិត​ផ្នែក​យោធា) មានសុខភាពល្អធម្មតា។

លោក​ លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា (រូបភាព៖ RFA)
និស្សិតទាំង ២៣រូបកំពុងស្នាក់នៅក្នុងសាលា Wuhan University, Huazhongkeji University, Hubei University, Wuhan Ligong University, Huazhong Normal University និង Naval University of Engineering។

Wuhan University បានផ្តល់អាហារ ៣ពេលដល់និស្សិតបរទេសទាំងអស់ដោយមិនគិតថ្លៃ ដោយ​ឡែក​ចំពោះ​សាលា​ដ៏ទៃទៀតបានបើកដំណើរការកង់ទីនជាធម្មតា ចំណែក​ម៉ាត​នៅ​ជិត​សាលា​ក៏​បើក​ដំណើរ​ការធម្មតា។

ស្ថានអគ្គកុងស៊ុលបានទំនាក់ទំនងជាប្រចាំជាមួយ​មន្ទីរការបរទេស​​ខេត្តហ៊ូប៉េ និង​សាលា ស្នើ​សុំ​ជួយ​សហការ​ថែទាំ និងផ្គត់ផ្គង់ចំណីអាហារ ដល់និស្សិតកម្ពុជា។ អាជ្ញាធរខេត្តហ៊ូប៉េ​បានឆ្លើយតប​នឹង​បន្ត​ជួយ​ឲ្យ​អស់​ពីលទ្ធភាព​ដែល​អាចធ្វើបាន៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;