កូរ៉ូណា​នៅខ្មែរ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺឆ្លង អត់ទាន់​បញ្ជាក់​ថា​បុរសចិន​នោះ ជាដាច់ ១០០% ឡើយ

  • 2020-01-29 06:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង (CDC) បាន​បញ្ជាក់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២០នេះថា ស្ថានភាព​អ្នកជំងឺរលាកសួត (បុរសជនជាតិចិន) ដែលបង្កឡើង​ដោយ​មេរោគ​កូរ៉ូណាប្រភេទថ្មី គឺ​មាន​សុខភាព​ល្អ និង​គ្មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​អ្វីទេ ប៉ុន្តែ​មិនបញ្ជាក់​ថា ជាដាច់ ១០០% ឡើយ។

CDC បន្តថា អ្នក​ប៉ះពាល់​ដទៃ​ទៀត និងអ្នក​ជិះយន្តហោះ​ជាមួយ​អ្នកជំងឺ​ រហូតពេល​នេះ​ អ្នកទាំងនោះ​ពុំមាន​អ្នកចេញ​រោគសញ្ញា​អ្វីនៅឡើយដែរ។

«មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហើយយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបម្រើ​ការងារ​ក្នុង​មន្ទីរពេទ្យ​ជាធម្មតា​ ។ រហូតពេលនេះ​ពុំទាន់រកឃេី​ញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;