រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះផ្សព្វផ្សាយពីវិធានការបង្ការការឆ្លងវីរុសកូរ៉ូណា

  • 2020-01-29 06:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលនិងអមដំណើរដោយលោក វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាន​អញ្ជើញ​ផ្សព្វផ្សាយ​ចែក​និង​បិទ​ខិត​ប័ណ្ណ​លើ​ឡាន​ក្រុង ​និង​ចែក​ដល់​អ្នក​ដំណើរ​ជិះ​ឡាន​ក្រុង​របស់​សាលា​រាជធនី​ភ្នំពេញ និង​ម៉ូតូ​កង់​បី​ស្ដីពី​វិធាន​ការ​បង្ការ​ការ​ចម្លង​វីរុសកូរ៉ូណាប្រភេទថ្មីដល់ប្រជាពលរដ្ឋ និងអ្នក ដំណើរ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី២៩ខែមករា នេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ការ​ចែក​ខិតប័ណ្ណ​ស្ដីពី​ការ​បង្ការ​ការចម្លង​វីរុសកូរូណា​ប្រភេទថ្មីនៅ​ពេល នេះគឺជាសារមួយប្រាប់ដល់ប្រជា ពលរដ្ឋទាំងអស់ឲ្យមានការប្រុង ប្រយ័ត្ន​ពី​សុខភាព។ ជាមួយ​គ្នា​នេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មកដល់ ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ពុំបាន​ហាម​ឃាត់​ទេសចរណ៏បរទេសចេញចូលក្នុងប្រទេសកម្ពុជាទេ។

ដោយឡែកកម្ពុជាក៏ពុំទាន់ឃើញមានតំបន់ណាមួយឋិតនៅក្នុងភាពប្រកាសអាសន្នពីការឆ្លងវីរុស​កូរ៉ូណា​ប្រភេទថ្មីនៅឡើយដែរ។ តែទោះបីជាយ៉ាងណាវិធាន ការណ៏​អប់រំ​ផ្សព្វផ្សាយ​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ទាំង​វិស័យ​ឯកជន និង​រដ្ឋរួមទាំង​ក្រសួងសុខាភិបាល​នោះ​បាន​ចូល​រួម​ធ្វើ​សកម្ម​ភាព​អប់រំ​ផ្សព្វ ផ្សាយ​ទប់ស្កាត់​បង្ការ​ការ​ចម្លង​វីរុសកូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ទាំង​បណ្ដា​ខេត្ត​និង​រាជធានី​ភ្នំពេញ​និង​នៅតាមគ្រឹះស្ថានសិក្សាតាមទីប្រជុំជនចំណតឡាន-ផ្សារ, សាលារៀន និង​តំបន់​ទេសចរណ៏។

ក្រសួងសុខាភិបាលបានណែនាំទៅដល់គ្រប់មន្ទីរពេទ្យធំៗទាំងនៅរាជធានីភ្នំពេញនិងតាមបណ្ដា​ខេត្ត រៀបចំបន្ទប់សម្រាប់សង្គ្រោះបន្ទាន់នៅពេលដែលមានប្រជា ពលរដ្ឋ​ណា​ម្នាក់​ឆ្លង​វីរុសកូរ៉ូណា​ប្រភេទ​ថ្មីនិងបានបង្កើតលេខ ទូរសព្ទពិសេសសម្រាប់ប្រជា ពលរដ្ឋ តេមកសុំអន្តរាគមន៍គឺលេខ 115។

ទាក់ទងទៅនឹងការរកឃើញអ្នកទេសចរណ៏ចិនម្នាក់ដែលមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីនៅខេត្ត​ព្រះសីហនុ កាលពីពេលថ្មីនេះ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា. ស្ថានភាព​សុខភាព​ជនជាតិ​ចិន​ម្នាក់​ដែលមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីនោះមានសុខ ភាពល្អប្រសើរជាងមុន ហើយ​និង​កំពុង​ស្ថិត​នៅ​ក្រោម​ការព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត​ពីសំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​ដែល​ត្រូវការ​តាមដាន​ត្រួតពិនិត្យ​សុខភាពគាត់រយៈពេល ១៤ថ្ងៃទៀតមុននឹងអនុញ្ញាតឲ្យគាត់វិល ត្រឡប់ ទៅ​ប្រទេស​ចិនវិញ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;