វគ្គផ្ដាច់ព្រ័ត្រ Tiger Street Football 2020 មណ្ឌលប៉ោយប៉ែត តតាំងគ្នារហូតសល់កីឡាករតែ ៣នាក់
- 2020-01-29 07:29:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វគ្គផ្ដាច់ព្រ័ត្រ Tiger Street Football 2020 មណ្ឌលប៉ោយប៉ែត តតាំងគ្នារហូតសល់កីឡាករតែ ៣នាក់
ចន្លោះមិនឃើញ
ក្រុម Family Sisophon (A) បានក្លាយជាជើងឯក Tiger Street Football 2020 មណ្ឌលប៉ោយប៉ែត្រ ក្រោយយកឈ្នះក្រុម Bun Koy FC ដោយលទ្ធផល ១-០។ តាមពិតទៅ ការប្រកួតពេញ ១២នាទី ក្រុមទាំង២ នៅរក្សាលទ្ធផលស្មើគ្នា រហូតដល់អាជ្ញាកណ្ដាលដកកីឡាករ ២នាក់ពីក្រុមម្ខាងៗ ទើប Family Sisophon (A) អាចស៊ុតគ្រាប់បាល់ជ័យជម្នះបាន។
ក្រុមលេខ១ Family Sisophon (A) ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ
ក្រុមលេខ២ Bun Koy FC ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ
ក្រុមលេខ៣ Bun Koy Youth ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ
ក្រុមលខ៤ Poipet United ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ
ក្រុមពីរផ្សេងទៀត ដែលនឹងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ជាមួយក្រុមទាំង ៤ ខាងលើ រួមមាន ក្រុម Diamondstar A និងក្រុម Poipet Empire (A)។
មណ្ឌលបន្ទាប់ពីក្រុងប៉ោយប៉ែត Tiger Street Football 2020 គឺ៖
មណ្ឌលបាត់ដំបង
បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌល ខេត្តបាត់ដំបង
ឈប់ទទួលពាក្យ ២៨ មករា ២០២០
ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០
មណ្ឌលកំពង់ចាម
កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម
ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០
ប្រកួត ៨,៩ កុម្ភៈ ២០២០
មណ្ឌល ព្រះសីហនុ
ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ
ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០
ប្រកួត ១៥, ១៦ កុម្ភៈ ២០២០
មណ្ឌល តាកែវ
តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ
ឈប់ទទួលពាក្យ ១៩ កុម្ភៈ ២០២០
ប្រកួត ២២,២៣ កុម្ភៈ ២០២០
មណ្ឌល ភ្នំពេញ
កណ្តាល ភ្នំពេញ ដាក់ពាក្យនៅមណ្ឌល រាជធានីភ្នំពេញ
ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០
ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០
ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់ថ្ងៃទី១ មីនា ឆ្នាំ២០២០៕