ដឹងថ្ងៃ​បើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ២ហើយ

  • 2020-01-31 01:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹង​កាលពី​ថ្ងៃទី៣០ ខែ​មករា ឆ្នាំ​២០២០​ថា ផ្លូវជាតិ​លេខ២ និងផ្លូវជាតិ​លេខ២២ នឹង​ត្រូវ​បើកការដ្ឋាន​សាងសង់​ជួសជុល​ធ្វើឱ្យ​ប្រសើរឡើង​នៅថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២០​ខាងមុខ​នេះ។

រូបថត៖ Google Maps
សូម​ជម្រាប​ជូនថា ផ្លូវជាតិ​លេខ២ មាន​ប្រវែង​សរុប​ចំនួន ៦២,៥៦​គីឡូម៉ែត្រ គិតចាប់​ពីរង្វង់មូល​តាខ្មៅ-អូរចំបក់ ដល់រង្វង់មូល​ក្រុង​ដូនកែវ ខេត្តតាកែវ និងផ្លូវជាតិ​លេខ ២២ មានប្រវែង​សរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិត​ពីរង្វង់មូលក្រុង​ដូនកែវ ដល់​អង្គតាសោម ផ្លូវជាតិលេខ ៣។

គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;