ក្រដាស​ប្រាក់​ដុល្លារ​​១សន្លឹកៗ​មាន​អាយុកាល​ប្រើប្រាស់​បាន​ប៉ុន្មាន​ឆ្នាំ?

  • 2020-02-03 01:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​​តាម​ក្រុម​ប្រឹក្សាភិបាល​នៃ​ធនាគារ​សហព័ន្ធ​អាមេរិក បាន​​​ឲ្យ​ដឹង​ថា អាយុកាល​នៃ​ក្រដាស​ប្រាក់​​ដុល្លារ​គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​តម្លៃ និង​ដំណើរការ​ប្រើប្រាស់​ជា​សាធារណៈ​​របស់​មហាជន។ ជា​ឧទាហរណ៍ ក្រដាស​ ១០០$ មិន​សូវ​ជា​​ចរាចរ​នៅ​លើ​ទីផ្សារ​ច្រើន​ដូច​ក្រដាស​ប្រាក់​តូចៗ​ ១$ ឬ ៥$ នោះ​ទេ ដូច្នេះ​ហើយ​អាយុកាល​នៃ​ក្រដាស​ប្រាក់​ ១០០$ មាន​ចំនួន​ច្រើន​ជាង​ក្រដាស ១$ និង ៥$ ដល់​ជិត​៣​ដង​ឯណោះ។

ខាង​ក្រោម​នេះ​គឺ​ជា​​អាយុកាល​​ជា​មធ្យម​នៃ​ក្រដាស​ប្រាក់​ដុល្លារ ដែល​បង្ហាញ​ដោយ​ក្រុម​ប្រឹក្សាភិបាល​នៃ​ធនាគារ​សហព័ន្ធ​អាមេរិក៖

  • ក្រដាស ១$ មាន​អាយុកាល ៥​​ឆ្នាំ​ ៩​ខែ​កន្លះ

  • ក្រដាស ៥$ មាន​អាយុកាល ៥​ឆ្នាំ​​កន្លះ

  • ក្រដាស ១០$ មាន​អាយុកាល ៤​ឆ្នាំ​កន្លះ

  • ក្រដាស ២០$ មាន​អាយុកាល ៧ឆ្នាំ​ ១០​ខែ​កន្លះ

  • ក្រដាស ៥០$ មាន​អាយុកាល ៨​ឆ្នាំ​កន្លះ

  • ក្រដាស ១០០$ មាន​អាយុកាល​ ១៥​ឆ្នាំ

សូម​បញ្ជាក់​ថា ដោយសារ​​ក្រដាស​ប្រាក់ ២$ មិន​ត្រូវ​គេ​ប្រើប្រាស់​ច្រើន​ឲ្យ​ទូលំទូលាយ​​ទើប​ខាង​ក្រុម​ប្រឹក្សាភិបាល​នៃ​ធនាគារ​សហព័ន្ធ​អាមេរិក​មិន​អាច​កំណត់​អាយុកាល​របស់​វា​បាន៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;