UNESCO គាំទ្រឱ្យកម្ពុជារើសទីក្រុងមួយចំនួនដាក់បញ្ចូលក្នុងបញ្ជីទីក្រុងមានភាពច្នៃប្រឌិត

  • 2020-02-03 04:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ UNESCO បានសម្រេចគាំទ្រឲ្យកម្ពុជាជ្រើសរើសទីក្រុងមួយចំនួន ដើម្បី​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​ដែលមានភាពច្នៃប្រឌិត ក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេស​ទី​ក្រុង​បាត់ដំបង ក្រចេះ និងកំពត ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​តាម​លក្ខណ​វិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO។ការគាំ​ទ្រនេះត្រូវ​បាន​ធ្វើឡើង​ក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជាមួយ​គណៈប្រតិភូរ​អង្គការ UNESCO ដឹកនាំដោយលោក Sardar Umar Alam នាយកអង្គការ UNESCO ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

រូបភាព៖ ក្រសួងទេសចរណ៍
អង្គការ UNESCO ក៏បានគាំទ្រការដាក់ចេញឲ្យឆាប់រហ័សផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប ដែល​ក្រសួង​ទេសចរណ៍ និងក្រុមការងារអន្តរក្រសួងបានកំពុងរៀបចំ ដោយផ្តោតលើតំបន់៦ជាអាទិភាព គឺ​តំបន់ប្រាសាទអង្គរ ក្រុងសៀមរាប ទន្លេសាប-ព្រែកទាល់ ភ្នំគូលែន បន្ទាយស្រី និង​តំបន់​សៀមរាប​ថ្មី ដោយអង្គការ UNESCO នឹងផ្តល់អ្នកជំនាញការដើម្បីពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ផែនការនេះ។

តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍បានលើកឡើងថា «អង្គការ UNESCO គាំ​ទ្រឲ្យ​កម្ពុជា​ជ្រើស​ទីក្រុង​មួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO (Creative City) ដោយនៅក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជា​ពិសេស​ទីក្រុងបាត់ដំបង ក្រចេះ និងកំពត មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​តាម​លក្ខណ​វិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO»៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;