ពិភពលោកកើនមនុស្សប៉ុន្មានលាននាក់ នៅឆ្នាំ ២០១៩?

  • 2020-02-03 07:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​របាយការណ៍​ Digital 2020 Global Overview ​ដែល​សហការ​ចេញ​ផ្សាយ​ដោយ​ We Are Social និង Hootsuite បាន​បង្ហាញ​ឲ្យ​ឃើញ​​ចំនួន​ប្រជាជន​​លើ​ពិភពលោក​មាន​ការ​កើន​ឡើង ៨២ លាន​នាក់ គិត​ចាប់​ពី​ខែ​មករា ២០១៩ ដល់​ខែ​មករា ២០២០ ​ដែល​គិត​ត្រឹម​បច្ចុប្បន្ន​មាន​ចំនួន​ប្រជាជន​​សរុប​មាន​ ៧,៧៥ ពាន់​លាន​​នាក់ ​។

​ក្នុង​នោះ​ដែរ មាន ៥,១៩ ពាន់​លាន​​នាក់ ដែល​មាន​ទូរសព្ទ​ប្រើ ហើយ​មាន​ ៤,៥៤ ពាន់​លាន​​នាក់​ ដែល​មាន​​អ៊ីនធឺណិត​ប្រើ និង​មាន​ ៣,៨ ពាន់​លាន​នាក់ មាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម៕

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;