កម្ពុជា នៅតែបន្តចុះត្រជាក់​ដល់ថ្ងៃទី១០កុម្ភៈ

  • 2020-02-04 01:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី​១០​ ខែកុម្ភៈ ឆ្នាំ​២០២០ ជ្រលង​សម្ពាធខ្ពស់​រំកិល​គ្របដណ្តប់​លើ​កម្ពុជា។ ស្ថានភាព​បែបនេះ ធ្វើឱ្យ៖

១. តំបន់​ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន៖

-នៅ​ថ្ងៃទី ៤-៨ ខែកុម្ភៈ ធាតុអាកាស​ត្រជាក់​នៅពេលព្រឹក

-សីតុណ្ហភាព​អប្បបរមា មានពី ១៧-២១អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ២៩-៣២អង្សារសេ។

២. តំបន់​វាលទំនាប​កណ្តាល៖

-សីតុណ្ហភាព​អប្បបរមា មានពី ២០-២៣អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣១-៣៣អង្សារសេ។

៣. តំបន់​មាត់សមុទ្រ

-សីតុណ្ហភាព​អប្បបរមា មានពី ២២-២៤អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣១-៣៣អង្សារសេ។

នៅថ្ងៃទី៩-១០ ខែកុម្ភៈ ផ្នែកមួយ​ចំនួន​នៃ​បណ្តា​ខេត្ត​នៅតំបន់​វាល​ទំនាប​ភាគខាងក្រោម និង​ខេត្តនៅតំបន់​មាត់សមុទ្រ នឹងអាចមានភ្លៀង​ក្នុងកម្រិតខ្សោយទៅមធ្យម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;