អាមេរិក​ធ្លាប់​មាន​ប្រធានាធិបតី​១​រូប​អាច​ប្រើ​ដៃ​សងខាង​សរសេរ​ភាសា​ផ្សេង​គ្នា​​ក្នុង​ពេល​តែ​មួយ​បាន

  • 2020-02-05 01:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក James Garfield ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់ និង​មុន​សតវត្ស​ទី​២០ ដែល​អាច​ប្រើប្រាស់​ដៃ​ឆ្វេង​សម្រាប់​សរសេរ​អក្សរ​បាន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Business Insider។ លោក James ត្រូវ​គេ​រាយការណ៍​ថា លោក​អាច​ប្រើប្រាស់​បាន​ទាំង​ដៃ​ស្ដាំ និង​ដៃ​ឆ្វេង​នៅ​ក្នុង​ពេល​តែ​មួយ​បាន។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​​បាន​ប្រើ​ដៃ​ឆ្វេង​​​​សរសេរ​ភាសា​ក្រិក ខណៈ​ដែល​ដៃ​ស្ដាំ​ប្រើ​សម្រាប់​សរសេរ​ភាសា​ឡាតាំង។

លោក James Garfield ​ប្រធានាធិបតី​អាមេរិក​ទី​២០​
ក្រៅ​ពី​លោក James Garfield ដែល​ជា​ប្រធានាធិបតី​អាមេរិក​ទី​២០​នោះ ក៏​នៅ​មាន​ប្រធានាធិបតី​ក្រោយ​ៗ​មក​ទៀត​ចំនួន​ ៧​រូប​ ដែល​ជា​មនុស្ស​ប្រើប្រាស់​ដៃ​ឆ្វេង​សម្រាប់​សរសេរ​អក្សរ​ផង​ដែរ។ ប្រធានាធិបតី​ទាំង​នោះ​មាន​ដូចជា៖
  • លោក Herbert Hoover ប្រធានាធិបតី​អាមេរិក​ទី​៣១៖ មុន​ក្លាយ​ជា​ប្រធានាធិបតី លោក Herbert គឺ​ជា​វិស្វករ​រ៉ែ​នៅ​ក្នុង​ប្រទេស​ចិន។
លោក Herbert Hoover ប្រធានាធិបតី​អាមេរិក​ទី​៣១
  • លោក Harry S. Truman ប្រធានាធិបតី​​អាមេរិក​ទី​៣៣៖ កាល​ពី​កុមារភាព​ លោក Harry ជា​មនុស្ស​សរសេរ​ដោយ​ដៃ​ឆ្វេង តែ​ក្រោយ​មក​​លោក​ត្រូវ​​ឪពុកម្ដាយ​បង្ខំ​ឲ្យ​ប្រើ​ដៃ​ស្ដាំ​វិញ។
លោក Harry S. Truman ប្រធានាធិបតី​​អាមេរិក​ទី​៣៣
  • លោក Gerald Ford ប្រធានាធិបតី​អាមេរិក​ទី​៣៨៖ លោក Gerald អាច​ប្រើ​ប្រាស់​បាន​ទាំង​ដៃ​ឆ្វេង និង​ស្ដាំ​ដូច​គ្នា។ មាន​ម្ដង​នោះ លោក​ធ្លាប់​និយាយ​ថា "តាម​តែ​ខ្ញុំ​ចាំ​បាន លោក​សរសេរ​ដៃ​ឆ្វេង​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ ហើយ​ប្រើ​ដៃ​ស្ដាំ​នៅ​ពេល​កំពុង​ឈរ"។
លោក Gerald Ford ប្រធានាធិបតី​អាមេរិក​ទី​៣៨
  • លោក Ronald Reagan ប្រធានាធិបតី​អាមេរិក​ទី​៤០៖ លោក​ជា​មនុស្ស​សរសេរ​ដោយ​ដៃ​ឆ្វេង តែ​ត្រូវ​គ្រូ​បង្រៀន​នៅ​សាលា​រៀន​បង្ខំ​ឲ្យ​មក​ប្រើ​ដៃ​ស្ដាំ​វិញ។
លោក Ronald Reagan ប្រធានាធិបតី​អាមេរិក​ទី​៤០
  • លោក George H.W. Bush ប្រធានាធិបតី​អាមេរិក​ទី​៤១៖ លោក​ជា​ប្រធានាធិបតី​ទី​២​ជាប់​គ្នា​របស់​អាមេរិក​ដែល​ប្រើប្រាស់​ដៃ​ឆ្វេង​សរសេរ​អក្សរ។ អំឡុង​ពេល​បោះឆ្នោត​ឆ្នាំ​១៩៩២ បេក្ខភាព​ប្រធានាធិបតី​អាមេរិក​៣​រូប​​រួម​មាន លោក George H.W. Bush លោក Bill Clinton និង​លោក Ross Perot សុទ្ធ​តែ​ប្រើ​ដៃ​ឆ្វេង។
លោក George H.W. Bush ប្រធានាធិបតី​អាមេរិក​ទី​៤១
  • លោក Bill Clinton ប្រធានាធិបតី​អាមេរិក​ទី​៤២៖ លោក​ជា​ប្រធានាធិបតី​​​ទី​៣​ជាប់​គ្នា​របស់​អាមេរិក​ដែល​ប្រើប្រាស់​ដៃ​ឆ្វេង​។
លោក Bill Clinton ប្រធានាធិបតី​អាមេរិក​ទី​៤២
  • លោក Barack Obama ប្រធានាធិបតី​​អាមេរិក​ទី​៤៤៖ នៅ​ពេល​ចូល​កាន់​តំណែង​ដំបូង លោក​ Obama ត្រូវ​គេ​កត់​សម្គាល់​ដឹង​ថា​លោក​ជា​មនុស្ស​ប្រើប្រាស់​ដៃ​ឆ្វេង​សរសេរ៕
លោក Barack Obama ប្រធានាធិបតី​​អាមេរិក​ទី​៤៤

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;