ជប៉ុន ជួយលុយជាង ២៧ម៉ឺនដុល្លារសម្រាប់គម្រោងសន្តិសុខមនុស្សជាតិ

  • 2020-02-06 07:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបជាង ២៧ ម៉ឺនដុល្លារអាមេរិក សម្រាប់​ការ​សាងសង់​អគារ​សិក្សា​នៅ​អនុវិទ្យាល័យ​បន្ទាយ​ប្រណាកក្នុងខេត្តកំពង់ស្ពឺ និងសាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិនពិការ​ភ្នំ​ឆ័ត្រ​ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៥ ខែកុម្ភៈ កន្លងទៅ។

រូបភាព៖​ ស្ថានទូតជប៉ុននៅកម្ពុជា
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពចំនួន ២បាន​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​ផ្តល់ជំនួយរបស់ពួកគេ ជាមួយវត្តមានរបស់ លោក ឯក សុនចាន់ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី។ ជប៉ុន​ជឿ​ជាក់​ថា​ជំនួយ​ទាំង​នេះ​នឹង​ជួយ​ក្នុង​ការ​កែ​លម្អ​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​នៅ​ក្នុងតំបន់នីមួយៗនៃគម្រោង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;