មេប៉ូលិស ជំរុញឲ្យចាត់វិធានការចំពោះសាលាបង្រៀនបើកបរ និងយានដ្ឋានកែច្នៃខុសច្បាប់

  • 2020-02-07 06:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​ជា​ប្រធាន​អនុ​គណៈ​កម្មការ​ទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បាន​ដាក់​ចេញ​នូវ​ផែន​ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក នៃក្រសួងសាធារណការដឹក​ជញ្ជូន ដើម្បី​បង្កើនការត្រួតពិនិត្យ និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​តឹង​រឹងចំពោះ​សាលាបង្រៀនបើកបរ និងយានដ្ឋានកែច្នៃខុសច្បាប់ទាំងអស់។

រូបតំណាង
តាមរយៈផែនការរឹតបន្តឹងនោះបានគូសបញ្ជាក់ដែរថា៖

ចំពោះសាលាបង្រៀន

-​​​ ត្រូវបិទជាស្ថាពរចំពោះសាលាបង្រៀនបើកបរដែលគ្មានច្បាប់អនុញ្ញាត ប៉ុន្តែ​ក្នុង​ករណី​មិន​ត្រូវ​រាង​ចាល ត្រូវ​បិទអាជីវកម្ម ឃាត់ខ្លួនជនល្មើស ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង។

  • ធ្វើការត្រួតពិនិត្យជាប្រចាំចំពោះសាលាបង្រៀនបើកបរដែល​មាន​ច្បាប់​អនុញ្ញាត​អំ​ពីលក្ខណ​សម្បត្តិ​គ្រូ​បង្រៀន​បើកបរ ខ្លឹមសារមេរៀន រយៈពេលបង្រៀន ការប្រើប្រាស់យានយន្តសម្រាប់បង្រៀន។

  • ក្នុងករណីរកឃើញចំណុចខ្វះខាតត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ ប្រសិន​បើ​មិន​រៀង​ចាល​ត្រូវ​ដក​ហូតលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មសាលាបង្រៀនបើកបរយានយន្ត។

ចំពោះយានដ្ឋាន ជួសជុល កែច្នៃ ដំឡើងយានយន្ត

  • បិទជាស្ថាពរចំពោះយានដ្ឋានជួសជុល កែច្នៃ ដំឡើងយានយន្តដែលគ្មានច្បាប់អនុញ្ញាត ក្នុងករណី មិនរាងចាលត្រូវបិទអាជីវកម្ម ឃាត់​ខ្លួន​ជន​ល្មើស​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង
  • ធ្វើការត្រួតពិនិត្យជាប្រចាំចំពោះយានដ្ឋានជួសជុលកែច្នៃ ដំឡើងយានយន្តដែលច្បាប់អនុញ្ញាត ដើម្បីទប់ស្កាត់កែ​ច្នៃ ដំឡើងយានយន្តខុសលក្ខណៈបច្ចេកទេសសំដៅបង្ការគ្រោះថ្នាក់ និង​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។

ក្នុងករណីរកឃើញមានបទល្មើសត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ ប្រសិន​បើ​មិន​រៀងចាល​ត្រូវដក​ហូត​លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយាន្តដ្ឋាន និង​ក្នុង​ករណី​ធ្ងន់ធ្ងរ​ត្រូវ​ឃាត់​ជន​ល្មើស​ដក​ហូត​វត្ថុតាំង​កសាង​សំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;