ក្រសួង​បញ្ចេញ​វីដេអូ​ផ្លូវជាតិ​លេខ២ មុន​បើកការដ្ឋាន​ពង្រីក​ផ្លូវ​នៅថ្ងៃស្អែក

  • 2020-02-10 02:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី១០កុម្ភៈនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ចេញ​វីដេអូ​មួយ​បង្ហាញពី​ផ្លូវជាតិ​លេខ២ និង​លេខ២២ ដែល​គ្រោងនឹង​បើកការដ្ឋាន​នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថ្ងៃស្អែកនេះ ក្រោមអធិបតី​ភាព​សម្តេច ហ៊ុន សែន។

សូម​ជម្រាប​ជូនថា ផ្លូវជាតិ​លេខ២ មាន​ប្រវែង​សរុប​ចំនួន ៦២,៥៦​គីឡូម៉ែត្រ គិតចាប់​ពីរង្វង់មូល​តាខ្មៅ-អូរចំបក់ ដល់រង្វង់មូល​ក្រុង​ដូនកែវ ខេត្តតាកែវ និងផ្លូវជាតិ​លេខ ២២ មានប្រវែង​សរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិត​ពីរង្វង់មូលក្រុង​ដូនកែវ ដល់​អង្គតាសោម ផ្លូវជាតិលេខ ៣។

គម្រោង​សាងសង់​ជួសជុល​ធ្វើឲ្យប្រសើរឡើង​ផ្លូវជាតិទាំងពីរខ្សែនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ។

គម្រោង​នេះ​បែងចែក​ជា៣​កំណាត់​ផ្លូវធំៗមាន​ដូចជា៖

-កំណាត់​ទី១៖ ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តី​បីកួរស្រូវ ដែលមាន​ប្រវែង ៨,៧​គ.ម។ ពង្រីកពី ២គន្លង ទៅ ៤គន្លង ដែលនៅ​តំបន់​ទីប្រជុំជន ប្រវែង ៤,៣គ.ម មាន​ទទឹង​ផ្លូវ ១៥ម និង​ក្រៅ​តំបន់​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ ២០,៥ម។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ ១២ស.ម។

-កំណាត់​ទី២៖ ចាប់ផ្តើម​ពីរង្វង់​មូល​ស្រ្តីបីកួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ ៥៣,៨១គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន ២គន្លង និង​ទទឹង ១៣ម ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ ១០ស.ម។

-កំណាត់​ទី៣៖ ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម (ផ្លូវជាតិ​លេខ២២) ដែលមាន​ប្រវែង ៩,៦គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣ម ក្រាល​បេតុងកៅស៊ូ (AC) ដែលមាន​កម្រាស់ ១០សម៕

សូមទស្សនាវីដេអូ៖

អត្ថបទថ្មី
;