កម្ពុជា​រៀបចំ​វេទិកា​កេសរកូល​លើកទី១

  • 2020-02-10 07:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និងក្រសួង​បរិស្ថាន បាន​រៀបចំ​វេទិកា​កេសរកូល​លើកទី១ នៅ​កម្ពុជា ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងទីស្តីការក្រសួងបរិស្ថាន។

វេទិកាកេសរកូលលើកទី១ រៀបចំឡើងក្រោមអធិបតីភាព លោកអ៊ាង សុផ្លែតរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធប្រមាណ៥០០នាក់ផងដែរ។

កេសរកូល ឬដែលគេស្គាល់ថា អ័រគីដេ គឺជាអំបូរដ៏ធំនៃរុក្ខជាតិ មានច្រើនរហូតដល់ជាង ២ម៉ឺន៥ពាន់ប្រភេទ និងជាផ្កាដែលតែងទាក់ទាញទេសចរណ៍កំសាន្ត។ នៅប្រទេសកម្ពុជា ក្រុមអ្នកសិក្សាស្រាវជ្រាវធនធានធម្មជាតិ បានកត់ត្រាថាមានប្រភេទ កេសរកូល យ៉ាងហោចចំនួនប្រមាណ៣០០ប្រ ភេទផងដែរ។

វេទិកាកេសរកូល លើកទី១ ក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិ ការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ដោយចិរភាព-ក្រសួងបរិស្ថាន និងសារមន្ទីរប្រវត្តិសាស្ត្រ ធម្មជាតិទីក្រុងប៉ារីស។

វេទិកាកេសរកូល លើកទី១នេះ ដែលរៀបចំឡើងនេះ គឺក្នុងគោលបំណងធំ សំខាន់៣ រួមមាន៖

ទី១. បំផុសគំនិតសាធារណជនឲ្យស្រឡាញ់ និងអភិរក្សកេសរកូល

ទី២. ពង្រឹងភាពជាដៃគូ និងផ្សារភ្ជាប់បណ្តាញអ្នកសិក្សាស្រាវជ្រាវ កេសរកូល នៅកម្ពុជា

៣. លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមរយៈ ទេសចរណ៍ជាតិ និងកម្មវិធីនានារបស់មជ្ឈ មណ្ឌល ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;