វិបសាយ​មួយ​របស់​អាមេរិក​​ ចាត់​ថ្នាក់​វៀតណាម​ជា​មហា​អំណាច​យោធា​លេខ២​នៅ​អាស៊ាន

  • 2020-02-11 03:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបសាយ Global Firepower បាន​ចាត់ថ្នាក់​ប្រទេស​វៀតណាម​ជាមហា​អំណាច​យោធា​លេខ២ នៅ​អាស៊ាន ឬ​លេខ២២ ក្នុង​ពិភពលោក នាឆ្នាំ​២០២០​នេះ។

ការវាយតម្លៃដាក់​ចំណាត់​ថ្នាក់​បែបនេះ គឺ​ផ្អែក​ទៅលើ​ចំណុច៨ រួមមាន៖ ១. អំណាច​មនុស្ស ២. អំណាច​អវកាស ៣. កងទ័ព​ជើងគោក ៤. កងទ័ពជើងទឹក ៥. ធនធានធម្មជាតិ ៦. លក្ខណៈ​ភូមិសាស្រ្ត ៧. ហិរញ្ញវត្ថុ និង​៨. ឡូជីស្ទីក។

ប្រភព​ដដែល​បន្តថា វៀតណាម មាន​ឧទ្ធម្ភាគចក្រប្រយុទ្ធ ២៥គ្រឿង (លេខ២៣ក្នុងពិភពលោក) ​រថក្រោះ​ប្រយុទ្ធ ២៦១៥គ្រឿង (លេខ១០ក្នុងពិភពលោក) និង​នាវា ៦៥គ្រឿង (លេខ៣៥ក្នុងពិភពលោក)។ ថវិកា​យោធា​ប្រចាំឆ្នាំ​កើនពី ៣,៣ពាន់លានដុល្លារ ដល់ ៥,៥ពាន់លានដុល្លារ។

វៀតណាម​ដែល​មាន​ប្រជាជន​ជាង ៩៧លាននាក់ ក្នុងនោះមាន​យោធាចំនួនជាង ៥,៤៨លាននាក់ (សកម្ម ៤៨,២ម៉ឺននាក់) ដែល​ជាចំនួនខ្ពស់លំដាប់ទី៩ ក្នុងពិភពលោក។

ចំណាត់​ថ្នាក់​ប្រទេស​អាស៊ាន​ដទៃទៀត​រួមមាន៖

-ឥណ្ឌូណេស៊ី លេខ១ ក្នុងតំបន់ (លេខ ១៦ក្នុងពិភពលោក)

-ថៃ លេខ៣ ក្នុង​តំបន់ (លេខ ២៣ ក្នុងពិភពលោក)

-មីយ៉ាន់ម៉ា លេខ៤​ក្នុងតំបន់ (លេខ ៣៥​ ក្នុង​ពិភពលោក)

-ម៉ាឡេស៊ី លេខ៥ ក្នុង​តំបន់ (លេខ ៤៤ ក្នុង​ពិភពលោក)

-ហ្វីលីពីន លេខ៦ ក្នុងតំបន់ (លេខ៤៨ ក្នុង​ពិភពលោក)

-សិង្ហបុរី លេខ៧ ក្នុង​តំបន់ (លេខ៥១ ក្នុង​ពិភពលោក)

-កម្ពុជា លេខ៨ ក្នុង​តំបន់ (លេខ១០៧ ក្នុងពិភពលោក)

-ឡាវ លេខ៩ ក្នុងតំបន់ (លេខ ១៣១ ក្នុង​ពិភពលោក)៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;