ខ្លាំងជាងប្រុសៗដាច់! ឈុតស្រីៗ Barca ស៊ីគេ ១០ គ្រាប់លើកពាន Copa del Rey ដំបូងបំផុត

  • 2020-02-11 07:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន Copa del Rey ឬ Spanish Super Cup ឆ្នាំ ២០២០ ផ្នែកនារី បានទៅលើក្រុម Barcelona ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តក្លឹប។ Barcelona Femeni ដែលឡើងទៅប៉ះក្រុម Real Sociedad បានប្រកួតឈ្នះដោយលទ្ធផល ១០ ទល់នឹង ១ ឯណោះក្រោមក្រសែភ្នែកអ្នកទស្សនាជាង ១ មុឺននាក់។

ផ្នែកនារី Barcelona ឈ្នះពាន Copa del Rey ដំបូងបំផុត / រូបថត៖ FCB
មុននឹងឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមនារីឈុតធំនេះបានទម្លាក់ក្រុមខ្លាំង Atletico Madrid ដោយលទ្ធផល ៣- ២ ។

សម្រង់សម្តីគ្រូបង្វឹក Gonzalo Arconada ក្រុម Real Sociedad ពី BBC Sport បានឲ្យដឹងថា៖ "បើមើលតាមលទ្ធផលបែបនេះ ប្រាកដណាស់ គ្រប់ក្រុមនឹងមានអារម្មណ៍ថាមិនអាចឈ្នះឈុតនេះបានទេ។ ពួកគេលេងល្អហួសពីការរំពឹងទុកទៅទៀត"។

ទស្សនាវីដេអូខាងក្រោម៖

សូមជម្រាបជូនថា ឈុតនារីក្លឹប Barcelona នៅក្នុងលីគពួកគេលើកពាន ៥ ឆ្នាំជាប់គ្នាហើយក៏កំពុងនាំមុខ ៥ ពិន្ទុលើ Atletico Madrid​ រដូវកាលនេះលេង ១៨ ប្រកួតឈ្នះ ១៦ ស្មើតែ ២ ដងគត់។ រីឯលទ្ធផលឆ្នាំមុន ពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបានត្រឹមរងជើងឯក ដោយសារចាញ់ Lyon ដោយលទ្ធផល ៤-១ ពានអឺរ៉ុប Champions League ២០១៩ ៕

Barcelona ចាញ់ Lyon ៤-១

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;